ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈការរាយការការណ៍ពី សារព័ត៌មាន CarBuzz កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង Hyundai ទើបតែបានបញ្ចេញប៉ាតង់ថ្មីមួយ រចនាទ្វារក្រោយ ឬទ្វារឡានទី៥ របស់ខ្លួនឲ្យបត់ឡើងទៅលើដំបូលឡានបានយ៉ាងងាយស្រួល។

ប៉ាតង់ថ្មីនេះមានឈ្មោះថា Sliding Tailgate ដែល Hyundai ផ្ដួចផ្ដើមគំនិតច្នៃប្រឌិតឡើងក្នុងគោលបំណង សម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ម្ចាស់រថយន្ដគ្រប់រូប ដោយសារតែទ្វារក្រោយមានទម្ងន់ធ្ងន់ ជាពិសេសចំណាយអស់កន្លែងច្រើនពេលបើកបិទដាក់សម្ភារៈ ឬឥវ៉ាន់ចូលម្ដងៗ តែទ្វារម៉ូដថ្មីនេះគឺអាចបត់ឡើងបានទៅខាងលើដំបូលឡាន ដោយមិនត្រូវការចំណាយកន្លែងច្រើន ឬខ្លាចប៉ះទង្គិចពេលចតនៅកន្លែងចង្អៀត ឬនៅទីតាំងទាបគៀកដំបូលឡាននោះទេ ហើយវា ប្រើប្រាស់ម៉ូទ័រអេឡិចត្រូនិចសម្រាប់ធ្វើចលនាបើកបិទចុះឡើង ដោយការបញ្ជា មិនត្រូវការប្រើប្រាស់កម្លាំងដៃបើកឡើយ។

Hyundai បានបន្ថែមទៀតថា សម្រាប់ប៉ាតង់ទ្វារនេះទើបតែត្រូវបានទទួលការអនុញ្ញាតធ្វើពីសំណាក់ការិយាល័យ ប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដែលបង្ហាញថា បច្ចេកវិទ្យានេះនឹងត្រូវបំពាក់ ជាមួយរថយន្ដប្រភេទ SUV របស់ Hyundai ដូចជារថយន្ដអគ្គិសនី Hyundai Ioniq 5, Tucson, Santa Fe និង Palisade សេរីក្រោយៗ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី