ធ្លាប់តែឃើញ Hyundai Kona ប្រើសាំងឥឡូវ Hyundai Kona ប្រើអគ្គិសនីសុទ្ធវិញ ចាំមើលពិសេសប៉ុណ្ណា?

អ្នកទស្សនា
797
0/ AKlasseAuto Promotion
2022-07-2022-hyundai-kona-115-1613496845-3.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….

Hyundai គឺជាក្រុមហ៊ុនផលិតរថយន្ដម៉ាកយីហោល្បី មួយរបស់ប្រទេសកូរ៉េខាងត្បូង ហើយ ក៏ជាម៉ាកយីហោដែលមានឈ្មោះបោះសម្លេង និងមានការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ ជាមួយគ្នានេះ អតិថិជនទាំងអស់ធ្លាប់តែបានឃើញ និងស្គាល់ពីម៉ូឌែល Hyundai Kona ដែលប្រើប្រាស់ម៉ាស៊ីនសាំង ប៉ុន្តែ ឥឡូវនេះក្រុមហុ៊នបានបញ្ចេញម៉ូឌែល Hyundai Kona ស៊េរីឆ្នាំ ២០២២ ថ្មី ដែលប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយសមត្ថភាពកាន់តែអស្ចារ្យ។

គួរបន្តផងដែរថា ម៉ូឌែល Hyundai Kona EV​ ស៊េរីឆ្នាំ ២០២២ នេះ ជារថយន្ដប្រភេទ SUV ខ្នាតតូចដោយបំពាក់មកជាមួយម៉ូទ័រអគ្គិសនី Permanent Magnet Synchronous ដែលហៅកាត់ថា (PMSM) ភ្ជាប់មកជាមួយអាគុយ Lithium-ion Polymer ថាមពល ៦៤ kWh អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៩១ ផោនហ្វីត ដំណើរការដោយរត់កង់ខាងមុខ (FWD) បញ្ចូនចលនាតាមរយៈប្រអប់លេខ (CVT) ជាប្រអប់លេខដែលមានតែលេខ Low & High មិនមានលេខឡើងចុះច្រើន។

គួរបញ្ជាក់ផងដែរថារថយន្ដអគ្គិសនីមួយនេះ មានសមត្ថភាពជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៦.៤ វិនាទី​។ ចំពោះសមត្ថភាពភាពអាគុយវិញ ពិតជាខ្លាំង វាអាចរត់បានចម្ងាយដល់ទៅ​ ៤១៥ គីឡូម៉ែត្រឯណោះរាល់ពេលសាកពេញម្ដង កាន់តែពិសេសទៅទៀតនោះ ឡាននេះអាចសាកពី ១០%​ ទៅ ៨០% ចំណាយពេលត្រឹមតែ ៤៧ នាទីតែប៉ុណ្ណោះ។

បន្ថែមពីនេះ វាមានភ្ជាប់មកជាមួយឆ្នាំងសាកថ្មល្បឿនលឿនដែលអាចសាកជាមួយព្រីភ្លើងតង់ស្យុង ១១០ វ៉ុលឬ ព្រីភ្លើងតង់ស្យុង ២៤០ វ៉ុល ជាមួយនិងការរចនារន្ធសាកនៅខាងមុខឡានសម្រាប់ភាពងាយស្រួល ដល់អតិថិជនក្នុងការសាកឡាន។

ម៉ូឌែល Kona ប្រើប្រាស់អគ្គិសនីសុទ្ធ មកម្ដងនេះកាន់តែអស្ចារ្យជាមួយសមត្ថភាពថាមពលអាគុយ ដែលអាចរត់បានចម្ងាយឆ្ងាយគួរឲ្យគត់សម្គាល់។ បើនិយាយពីតម្លៃវិញ រថយន្ដប្រភេទ SUV ខ្នាតតូចម៉ូឌែល Hyundai Kona EV ស៊េរីឆ្នាំ ២០២២ នេះ មានតម្លៃ (MSRP) ៤២,៥០០ ដុល្លារ ជាតម្លៃចេញពីរោងចក្រ ដោយមិនទាន់បូកបញ្ជូលពន្ធនាំចូល ឬ ថ្លៃដឹកជញ្ជូននៅឡើយទេ។

អត្ថបទដោយ៖ Nita @AdvanAuto

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More