👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង Hyundai ទើបតែបានដាក់បង្ហាញ concept រថយន្ដថ្មីស្រឡាងមួយ ដោយយកការរចនាផ្អែកលើរថយន្ដសេរីចាស់ទស្សវត្សឆ្នាំ ៧០ របស់ខ្លួនឈ្មោះថា Hyundai Pony Coupe ១៩៧៤ ជាស្នាដៃច្នៃម៉ូដដោយលោក Giorgetto Giugiaro ។

លោក Sang Yup Lee អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai បានមានប្រសាសន៍ថា "ការរចនារបស់ N Vision 74 ឆ្លុះបញ្ចាំងពីការគោរព និងការចង់ចាំនៅម៉ូឌែល Pony Coupe"។រថយន្ដដែលជា concept ថ្មីនេះ មានឈ្មោះថា Hyundai N Vision 74 ប្រើប្រាស់ម៉ាស៊ីនបច្ចេកវិទ្យាទំនើប Hybrid អ៊ីដ្រូសែន ជាមួយនឹងការកែលម្អ និងបំពាក់បរិក្ខារខាងក្នុងថ្មី ទាន់សម័យ ហាក់ប្លែកគ្នាបន្ដិចពីរូបរាងបែបជំនាន់ចាស់របស់វា ដែលជាចំណុចពិសេសរបស់រថយន្ដមួយនេះ។
តាមរយៈវេបសាយ CarBuzz បានឲ្យដឹងថាត្រួសៗថា N Vision 74 នេះនឹងបំពាក់មកជាមួយអាគុយថាមពល ៦២.៤ kWh អាចផលិតកម្លាំងបានដល់ទៅ ៦៧៩ សេះ និងកម្លាំងបង្វិល ៦៦៣ ផោនហ្វីត។

បើនិយាយពីទំហំរូបរាងរបស់វាវិញ N Vision 74 មានបណ្ដោយប្រវែង ៤.៩៥ ម៉ែត្រ, ទទឹង ១.៩៩ ម៉ែត្រ និងកម្ពស់ ១.៣៣ ម៉ែត្រ ជាមួយរូបរាងបែបជ្រុងៗ មើលទៅប្លែកពីម៉ូឌែលផ្សេង ក៏ប៉ុន្តែ Hyundai នៅមិនទាន់បង្ហាញការតុបតែងរចនាបថផ្នែកខាងក្នុងនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា Hyundai N Vision 74 នេះ អាចមានសមត្ថភាពបើកបរបានចម្ងាយរហូតទៅដល់ជាង ៦០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអាគុយ រួមបញ្ជូលគ្នាជាមួយនឹង អ៊ីដ្រូសែន។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ