👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ កូរ៉េខាងត្បូង Hyundai និង Kia ទើបតែបានប្រកាសប្រមូលយករថយន្ដ ជាង ២២ មុឺនគ្រឿង ចូលរោងចក្រត្រួតពិនិត្យឡើងវិញដោយសារតែមានបញ្ហាទាក់ទងនឹងប្រព័ន្ធទុយោបញ្ជូនសាំង និងបញ្ហារលុងខ្ចៅនៅប្រពន្ធ័ភ្ជាប់ចង្កូតឡាន។

តាមរយៈ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហរដ្ឋអាមេរិក បានឲ្យដឹងថា រថយន្ថដែលមានបញ្ហាត្រូវហៅ មកជួសជុសវិញមានចំនួនសរុប ២១៥ ០០០ គ្រឿង Hyundai និង ៣២ គ្រឿងទៀតជារថយន្ដ Kia។
NHTSA ក៏បានបន្ថែមទៀតថា រថយន្ដ Hyundai Sonata សេរីឆ្នាំ ២០១៣ - ២០១៤ ជួបបញ្ហាប្រព័ន្ធទុយោសាំង (Fuel Feed Line) ភ្ជាប់ពី ទុយោបូមសាំងក្នុងរ៉េសឺវរ ទៅកាន់ប៊ិចសាំងម៉ាស៊ីនរថយន្ត ដែលអាចនឹងខូច ឬដាច់ ដោយក្រុមហ៊ុននឹងធ្វើការប្ដូរជូនថ្មីវិញ។

ក្នុងនោះក៏មាន រថយន្ដ Hyundai Accent សេរីឆ្នាំ ២០២១, ២០២២, Kia Rio ២០២១ ២០២២ និង Kia Forte ២០២១ ២០២២ ផងដែរ ដែលជួបបញ្ហា រលុងខ្ចៅត្រង់សន្លាក់អក្សរ U ភ្ជាប់ពីប្រព័ន្ធចង្កូតផ្នែកខាងលើទៅកាន់ម៉ែត្រចង្កូត ដែលអាចឲ្យវាដាច់ចេញពីគ្នាដោយចៃដន្យ កំឡុងពេលបើកបរក្នុងកាលទេសមួយចំនួន។

រូបភាព៖ Kia Rio 2022
Hyundai បានបន្ថែមថា ចំពោះរម្ចាស់ថយន្ដដែលមានបញ្ហាទាំងអស់នឹងទទួលបានសារជូនដំណឹងក្នុងរង្វង់ថ្ងៃទី ៥ ខែកក្កដា ខាងមុខនេះ ជាមួយនឹងការត្រួតពិនិត្យឬផ្លាស់ប្តូរគ្រឿងបន្លាស់ដែលមានបញ្ហាដោយឥតគិតថ្លៃ។

អត្ថបទ៖ Andra AdvanAuto …………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី