👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
យោងតាមការប្រកាសពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បើរាប់ពីថ្ងៃទី ០១ ខែកក្កដា មកដល់ត្រឹមថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ នេះ កម្ពុជាទទួលបានទឹកប្រាក់ពីការប្រមូលពន្ធ និងអាករ លើរថយន្ដគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ បានចំនួន ៤.៣៩ លានដុល្លារសហរដ្ឋអាមេរិក។

រូបភាព៖ រថយន្ដចង្កូតស្ដាំដែលបានចូលមកចុះបញ្ជី និងបង់ពន្ធ (MPWT)
បើយោងទៅតាមទិន្នន័យដែលមានក្នុងសេចក្ដីប្រកាសបានបង្ហាញថា បន្ទាប់ពីការអនុញ្ញាតឲ្យប្រមូលពន្ធ និងចុះបញ្ចីសម្រាប់ឡានចង្កូតស្ដាំ និងឡានចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅនេះ ម្ចាស់រថយន្ដដែលមិនទាន់បំពេញភារកិច្ចពន្ធបានចូលមក បំពេញកាតព្វកិច្ចពន្ធ និងចុះបញ្ជីរថយន្ដ របស់ខ្លួនជាបន្ដបន្ទាប់ ដែលក្នុងនោះ រថយន្ដចង្កូតស្ដាំបានចុះបញ្ចីសរុបមានចំនួន ២០៦០ គ្រឿង បានបង់ពន្ធ និងអាកររួចរាល់ ១០២៩ គ្រឿង និងមិនទាន់បានបង់ ១០៣១ គ្រឿង រីឯរថយន្ដចង្កូតឆ្វេងដែលបានចូលខ្លួនមកបង់ពន្ធ និងអាកររួចរាល់ ដោយមិនត្រូវបានទទួលការផាកពិន័យមាន ១៥ គ្រឿង ហើយទឹកប្រាក់ពន្ធ និងអាករសរុបដែលទទួលបានពីរថយន្ដចង្កូតស្ដាំ និងឆ្វេង ដែលបានរៀបរាប់មានចំនួនប្រមាណ ១៧.៧៩ ពាន់លានរៀល ឬ ៤.៣៥ លានដុល្លារអាមេរិក។

រូបភាព៖ សកម្មភាពត្រួតពិនិត្យចុះបញ្ជីរថយន្ដចង្កូតស្ដាំ (MPWT)
គួររំឭកផងដែរ ចំពោះម្ចាស់រថយន្ដចង្កូតស្ដាំណាដែលមិនទាន់បានចុះបញ្ជី ឬបំពេញកាតព្វកិច្ចពន្ធនៅឡើយ ត្រូវរួសរាន់ មកបំពេញលក្ខខណ្ឌឲ្យបានមុនថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ នេះ ដើម្បីជៀសវាសសមត្ថកិច្ចរឹបអូស ចំណែកឯរថយន្ដចង្កូតឆ្វេង និងស្ដាំដែលបានចុះបញ្ចីហើយ ក៏គួរតែប្រញាប់មកបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនឲ្យបានមុនកាល បរិច្ឆេទផុតកំណត់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២ ផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់