ពេលនេះ ការអភិវឌ្ឍផ្នែកឧស្សាហកម្មយានយន្ដ ឥណ្ឌាបានបោះជំហានទៅមុខមួយទៀតហើយ ដោយកាលពីពេលថ្មីៗនេះ លោក នីទីន ហ្គាដការី (Nitin Gadkari) រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រចាំប្រទេស ឥណ្ឌា (Ministry of road transport and highways: Morth) បានប្រកាសពីរបកគំហើញថ្មី គឺការបម្លែងទឹកកខ្វក់ឲ្យទៅជាអ៊ីដ្រូសែនបៃតង ឬអ៊ីដ្រូសែនសេរីរាង្គ (Green hydrogen fuel) សម្រាប់ដុតចំហេះម៉ាស៊ីនយានយន្ដ។
លោកបានឲ្យដឹងថា ក្នុងដំណើរការនេះ គេនឹងយកទឹកកខ្ខក់ ដូចជាទឹកលូ ទឹកដែលប្រើប្រាស់ហើយចេញពីផ្ទះ ទៅចម្រោះ និងបម្លែងទៅជាអ៊ីដ្រូសែនបៃតង ដោយប្រើថាមពលដែលបានពីព្រះអាទិត្យ ឬសូឡា និង ឧបករណ៍អេឡិចត្រូលីស ។ សម្រាប់អ៊ីដ្រូសែនបៃតងនេះ អាចប្រើប្រាស់បានជាមួយនឹងយានយន្ដគ្រប់ប្រភេទ មិនថាជាទោចក្រយាន្ដ កូនឡានធម្មតា ឡានដឹកទំនិញ និងរថភ្លើង ដែលវាមិនបញ្ចេញជាតិពុលដូចជាសាំង ម៉ាស៊ូត ពោលគឺវាបញ្ចេញមកវិញជាជាតិទឹកក្នុងបរិយាកាស ។ អត្ថប្រយោជន៍មួយទៀតគឺវាអាចកាត់បន្ថយចំណាយការនាំចូលប្រេង ពីក្រៅប្រទេស ហើយការចំណាយលើការកែច្នៃក៏ត្រូវការមិនច្រើនផងដែរ។
លោកបានបន្ថែមទៀតថា នៅសប្ដាហ៍ដំបូងនៃខែមករា ឆ្នាំថ្មីនេះ ឥណ្ឌានឹងនាំយកឡានប្រើប្រាស់អ៊ីដ្រូសែន ឬឥន្ទនៈសេរីរាង្គ របស់ក្រុមហ៊ុន Toyota មកសាកល្បងប្រើប្រាស់អ៊ីដ្រូសែនបៃតង ដែលបានផលិតរួចរាល់ពីមន្ទីរពិសោធន៍ ប្រេងរបស់ឥណ្ឌា (Indian Oil Corporation: IOC Faridabad laboratory) និងលើកកម្ពស់ការប្រើប្រាស់រថយន្ដប្រភេទនេះក្នុងរង្វង់ ២ឆ្នាំទៅមុខទៀត។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល