👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
បន្ទាប់ពីឆ្លងកាត់បញ្ហារីករាលដាលជម្ងឺកូវីដ ១៩ ទូទាំងពិភពលោកដែលប៉ះពាល់សេដ្ឋកិច្ចលើគ្រប់វិស័យ រួមទាំងវិស័យយានយន្ដផងនោះ កាលពីពេលថ្មីៗនេះ យោងតាមទិន្ន័យពីវេបសាយ Asia Motor Business បានឲ្យដឹងថា ក្នុងចន្លោះបីខែដំបូងនៃឆ្នាំ ២០២២ នេះ ទីផ្សារលក់រថយន្ដក្នុងតំបន់អាស៊ានសរុបកើនឡើង ២៣% បើប្រៀបទៅនឹងឆ្នាំមុន ដែលក្នុងនោះប្រទេស ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ីនៅ តែស្ថិតជាបងធំទីផ្សានាំមុខគេ ស្របពេលដែលវៀតណាម ជាទីផ្សារថ្មីតែ បានបង្ហាញអត្រាកើនឡើងគួរឲ្យកត់សម្គាល់។

ក្នុងរបាយការណ៍នេះបានបង្ហាញថា សម្រាប់ប្រទេសឥណ្ឌូនេស៊ីក្នុងកំឡុងត្រីមាសទីមួយឆ្នាំនេះ អត្រាការលក់បាន កើនឡើងដាច់គេ ជាង ៤១% ដែលស្មើនឹង ២៦៣ ៨២២គ្រឿង ដែលក្នុងនោះម៉ូដែលរថយន្ដដែលពេញនិយមជាងគេ មានដូចជា Toyota កើនឡើង ៤១%, Daihatsu ៤៤% និង Mitsubishi ឈរលំថាប់ខ្ពស់ជាងគេគឺ ៥៥%។

រីឯទីផ្សារលក់ ក្នុងប្រទេសថៃវិញកើនឡើងបាន ២២% ស្មើនឹង ២៣១ ១៨៩ គ្រឿង ជាមួយនឹងកំណើននៃការប្រើប្រាស់រថយន្ដ ប្រភេទ Pick up មកពីប្រទេសចិននិង អឺរ៉ុប និងប្រភេទម៉ូដែលឡានអ្នកដំណើរទូទៅដែលពេញនិយមមានដូចជា BMW និង Mercedes Benz ។

ប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់លេខ ៣ ជាមួយនឹងការកើនឡើងការលក់បាន ១៥៩ ៧៥២ គ្រឿង ដែលស្មើត្រឹមតែ ១៥% ប៉ុណ្ណោះបើប្រៀបទៅនឹងឆ្នាំមុន ខណៈដែលប្រទេស វៀតណាម ឈរនៅលេខរៀងទី ៤ តែមានអត្រាកើនឡើងធៀបនឹងឆ្នាំមុនដល់ទៅ ២៦% ដែលលើសពីអត្រាកើនឡើងរបស់ប្រទេសលំដាប់លេខ ៣ និងលេខ ២ និងជាពិសេសលើសប្រទេសដែលធ្លាប់តែល្បីជាទីផ្សារលំដាប់ក្នុងវិស័យយានយន្ដនៅអាស៊ានដូចជា ហ្វីលីពីន និង សិង្ហបុរី ដែលសម្រេចការកើនឡើងបានត្រឹមតែ ៦%ប៉ុណ្ណោះ ដែលនេះជា សញ្ញាល្អមួយសម្រាប់ប្រទេសវៀតណាម លើយុទ្ធសាស្រ្ដការរអភិវឌ្ឍឧស្សាហកម្មយានយន្ដរបស់ខ្លួន និងអាចឆ្ពោះទៅរកគោលដៅក្លាយជាទីផ្សារនាំមុខគេនៅអាស៊ានផងដែរ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី