នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុន Hyundai Camko Motor Company បានទទួលស្វាគមន៍ការធ្វើដំណើរដ៏អស្ចារ្យឆ្លងកាត់អាស៊ានរបស់ក្រុម IONIQ 5 ASEAN Tour ឆ្នាំ2023 ហើយពួកគេបានមកដល់ចំណតឈប់នៅអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ សាខាព្រះមុនីវង្ស ដើម្បីចូលរួមសន្និសីទសារព័ត៌មាន ចែករំលែកអំពីបទពិសោធន៍ដំណើរផ្សងព្រេងជាមួយIONIQ 5 និងបក់ទង់ចេញដំណើរឆ្ពោះទៅកាន់គោលដៅចុងក្រោយរបស់ពួកគេនៅប្រទេសវៀតណាម។
ក្រុមហ៊ុន Hyundai បានចាប់ផ្តើម IONIQ 5 ASEAN Tour ឆ្នាំ2023 ពីសិង្ហបុរី ឆ្លងកាត់ប្រទេសអាស៊ានចំនួន5ប្រទេស ទៅកាន់ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម។ នៅសប្តាហ៍នេះ ពួកគេបានមកដល់ប្រទេសកម្ពុជាទាំងសប្បាយរីករាយ បន្ទាប់ពីធ្វើដំណើរលើសពី 3,000 គីឡូម៉ែត្រ។ អ្នកចូលរួមដំណើរផ្សងព្រេងទាំងអស់បានឆ្លងកាត់ប្រទេសជាច្រើន ដោយមិនបារម្ភអំពីសមត្ថភាពរបស់រថយន្តអគ្គិសនី IONIQ 5 និងមានភាពងាយស្រួលដោយសារមានស្ថានីយសាកអគ្គីសនីពាសពេញប្រទេសដែលពួកគេបានឆ្លងកាត់។
សូម្បីតែនៅប្រទេសកម្ពុជាក៏ពួកគេអាចបញ្ចូលអគ្គីសនីរថយន្តបានដោយរលូនមិនមានបញ្ហាអ្វីទ្បើយ។ តាមរយៈដំណើរផ្សងព្រេងនេះ ពួកគេពិតជាបង្ហាញអោយយើងឃើញនូវភាពជឿទុកចិត្ត និងសមត្ថភាពបើកបរផ្លូវឆ្ងាយរបស់Hyundai IONIQ 5 ថែមទាំងបានលុបបំបាត់ការសង្ស័យ និងការព្រួយបារម្ភរបស់អ្នកប្រើប្រាស់រថយន្តអគ្គិសនី ជាពិសេសនៅក្នុងប្រទេសកម្ពុជា។
ក្រុម IONIQ 5 ASEAN Tour បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក Brian Ko ដែលជានាយកប្រតិបត្តិ និង ប្រធានក្រុមហ៊ុន Hyundai Camko Motor ប្រចាំប្រទេសកម្ពុជា។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកបានសង្កត់ធ្ងន់យ៉ាងមុតមាំថា៖ នេះគឺជាពេលវេលាដែលមិនអាចបំភ្លេចបាននៃដំណើរផ្សងព្រេងរបស់រថយន្តអគ្គីសនី IONIQ 5 ដែលសមជាមួយនឹងប្រធានបទ " ទៅឆ្ងាយដោយគ្មានការព្រួយបារម្ភ"។ ដំណើរផ្សងព្រេងនេះពិតជាលុបបំបាត់នូវរាល់ចម្ងល់របស់អ្នកគ្រប់គ្នាអំពីរថយន្ត EV។
ពួកគេក៏មានភ្ញៀវពិសេសចូលរួមផងដែរ គឺលោក Fitra Eri ជាអ្នកជំនាញខាងរថយន្តមកពីប្រទេសឥណ្ឌូនេស៊ី ដែលបានចូលរួមការធ្វើដំណើរនេះជាមួយក្រុមហ៊ុន Hyundai ពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបញ្ចេញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍ពីការធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា។
ក្នុងវគ្គសំនួរ ចម្លើយ លោក Brian Ko បានបង្ហាញពីទស្សនវិស័យរបស់លោកអំពីទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជានាពេលអនាគតផងដែរ។ រីឯ លោក Wooin Lee ជាជំនួយការអ្នកគ្រប់គ្រងទូទៅនៃHyundai Motor ASEAN ក៏បានចែករំលែកអំពីភាពជឿទុកចិត្តបាននៃរថយន្ត IONIQ 5 ដោយថាមពលអគ្គីសនីរបស់រថយន្តHyundaiមួយនេះ អាចមានប្រសិទ្ធភាព និងសម្ថភាពបើកបរបានចម្ងាយលើសពី 450គីឡូម៉ែត្រ គ្រាន់តែសាកមួយពេញ។
បន្ទាប់ពីសន្និសីទសារព័ត៌មាន ក្រុមហ៊ុនHyundai Camko Motor Cambodia បានធ្វើការបក់ទង់ ហើយក្រុម IONIQ 5 ASEAN Tour ឆ្នាំ2023 ក៏ចាប់ផ្តើមចេញដំណើរទៅកាន់ចំណតចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។
ពួកយើងជូនពរអោយអ្នកចូលរួមទាំងអស់ក្នុងដំណើរផ្សងព្រេងជាមួយ IONIQ 5 ប្រកបដោយភាពរីករាយ សំណាងល្អ និងដល់ចំណតចុងក្រោយនៅប្រទេសវៀតណាមដោយសុវត្ថិភាព។
**អត្ថបទពាណិជ្ជកម្ម
ទិដ្ឋភាពផ្សេងៗពីកម្មវិធីស្វាគមន៍ IONIQ 5 ASEAN Tour
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!