👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Isuzu D-Max គឺជារថយន្តភីកអាប់ដែលផលិតតាំងពីឆ្នាំ ២០០២ ដោយក្រុមហ៊ុន Isuzu Motors ដោយឡែកបច្ចុប្បន្ននេះម៉ូឌែល D-Max នៅតែមានការគាំទ្រច្រើនពីរួមទាំងទីផ្សារប្រទេសកម្ពុជាផងដែរ ។ កាលពីថ្មីៗនេះក្រុមហ៊ុន Isuzu បានបញ្ចេញនូវម៉ូឌែល D-Max ស៊េរីឆ្នាំ ២០២៣ ដូចច្នោះ Advan Auto នឹងធ្វើបទបង្ហាញលំអិតពីរថយន្តមួយនេះតែម្តង ។
ជាការពិតណាស់ឡាន Pick Up មួយនេះមានការគាំទ្រដោយសារតែវាមានលក្ខណះពិសេសថ្មីបន្ថែមមកជាច្រើន ហើយវាបាននាំមកជាមួយជម្រើសម៉ាស៊ីន ២ រួមមាន D-MAX Hi-Lander ម៉ាស៊ីន ១.៩ លីត្រ និង D-Max V-Cross ម៉ាស៊ីន ៣.០ លីត្រ ក្នុងនោះដែរ Advan Auto សុំលើកយកជម្រើស V-Cross មកបង្ហាញជូនដល់បងប្អូន ។
រថយន្ដមួយនេះបានបំពាក់មកជាមួយរបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនស្តង់ដារកម្រិត EURO4 ដែលវាអាចកាត់បន្ថយការបំពុលបរិស្ថានបានល្អ អមជាមួយម៉ាស៊ីនម៉ាស៊ូត ៤ ស៊ីឡាំង ចំណុះ ៣.០ លីត្រ ជំនួយដោយ VGS Turbo ធំជាងមុនអាចជម្រុញអោយម៉ាស៊ីនមានសន្ទុះកាន់តែខ្លាំង វាផលិតកម្លាំងបាន ១៩០ សេះនិងកម្លាំងរមួល ៤៥០ ញូតុនម៉ែត្រដំណើរការដោយរត់ដោយប្រព័ន្ធប៉ុងពីរ (4x4) បញ្ចូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គអូតូ។
គួរបញ្ជាក់ថាលក្ខណៈពិសេសរបស់ VGS Turbo វាជា Turbo ដែលជំនួយដោយម៉ូទ័រ អញ្ចឹងហើយចំណុចពិសេសរបស់វា គឺធ្វើការអត់ទាក់ ហើយអាចផ្លាស់ប្តូរតាមការបើកបរជាក់ស្តែង បើសិនជាយើងជាន់ហ្គែរតិច Turbo នឹងវិលល្មមៗ បើសិនជាយើងជាន់ហ្គែរខ្លាំង Turbo នឹងវិលលឿនដើម្បីឲ្យឡានស្ទុះ ហើយជួយឲ្យម៉ាស៊ីនឆេះអត់ញាក់ញ័រ ។
ឡាននេះបានបំពាក់ជើងក្រោមផ្នែកខាងមុខប្រភេទស្លាបប្រជៀវឌុប (Double Wishbone) មានសមត្ថភាពខ្ពស់ជួយកាត់បន្ថយគ្រោះថ្នាក់ និងទប់លំនឹងល្អនៅលើផ្លូវកោងឬផ្លូវកែង អមជាមួយបច្ចេកវិទ្យា WSSP (Warm Stress Shot Peening) ផងដែរ ។ ជួយបង្កើនភាពរឹងមាំបត់បែនយ៉ាងរលូន បន្ថែមពីនេះទៅទៀតមានសម្ថភាពផ្លាស់ប្ដូរពីប៉ុង ១ ទៅប៉ុង ២ បានលឿនបំផុតទៅតាមស្ថានភាពផ្លូវជាក់ស្តែង ។
បច្ចេកវិទ្យាថ្មីដែលបំពាក់លើ D-max ស៊េរីឆ្នាំ ២០២៣ នេះរួមមាន ៖
_ Smart key ដែលអាចបញ្ជាឡានឲ្យបញ្ឆះពីចម្ងាយ ២០ ម៉ែត្រ
_ ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្តិទៅតាមស្ថានភាពភ្លៀងធ្លាក់ខ្លាំងឬតិច
_ បច្ចេកវិទ្យា Welcome Light ៖ ភ្លើងក្នុងរថយន្តភ្លឺដោយស្វ័យប្រវត្តិនៅពេលដែលអ្នកបើកបរដើរជិតដល់រថយន្តក្នុងរយៈចម្ងាយ ២ ម៉ែត្រ
_ បច្ចេកវិទ្យា Follow Me Home ភ្លើងចង្កៀងខាងមុខបន្តបំភ្លឺផ្លូវរយៈពេល ៣០ វិនាទីបន្ទាប់ពីម៉ាស៊ីនត្រូវបានពន្លត់
_ ប្រព័ន្ធចាក់សោររថយន្ដដោយស្វ័យប្រវតិ្ត នៅពេលអ្នកបើកបរចាកចេញពីរថយន្តឆ្ងាយជាង ៣ ម៉ែត្រ
_ ភ្លើងចង្កៀងមុខ (Headlamps) នឹងបិទដោយស្វ័យប្រវតិ្ត នៅពេលដែលពន្លត់ម៉ាស៊ីន ឬ បើកទ្វារថយន្ត
យ៉ាងណាមិញ ផ្នែកខាងក្នុងមើលទៅស៊ីវីល័យមានផាសុកភាពនិងទំនើបដោយវាបានបំពាក់កៅអីពូកស្បែកគុណភាពខ្ពស់អាចផ្លាស់ប្ដូរបាន ៨ របៀបដែលមានមុខងារម៉ាស្សាកាត់បន្ថយការអស់កម្លាំងនៅពេលធ្វើដំណើរ សម្រាប់ប្រព័ន្ធកម្សាន្ដវាបំពាក់មកជាមួយអេក្រង់ touchscreen ទំហំ ៩ អ៊ីញ កម្រិត HD ច្បាស់ត្រជាក់ភ្នែកជាពិសេសក៏អាចភ្ជាប់ជាមួយប្រព័ន្ធ Apple Carplay និង Android Auto ផងដែរ។ រីឯប្រព័ន្ធ Speaker វិញវាបំពាក់មកចំនួន ៨ គ្រាប់មានសំឡេងលើច្បាស់ល្អ។
ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺម៉ូឌែលថ្មីមួយនេះបានបន្ថែមប្រព័ន្ធសុវត្ថិភាពទំនើបកម្រិតខ្ពស់ដែលគេហៅថា (ADAS) ជារួមមានមុខងារដូចជា ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ, ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិជាមួយឡានខាងមុខ, ប្រព័ន្ធហ្វាកូដឡើងចុះអូតូនៅពេលមានឡានខាងមុខ, ប្រព័ន្ធគ្រប់គ្រងការបើកបរឲ្យនៅចំកណ្ដាលកន្លង, ប្រព័ន្ធជូនដំណឹងពេលថយក្រោយនៅពេលមានរថយន្តផ្សេងមកជិត ឬឆ្លងកាត់បញ្ច្រាសពីក្រោយ, ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិនៅពេលមានការជាន់ហ៊្គែរបង្កើនល្បឿនខុសពីធម្មតា។
គួរបញ្ជាក់ថា ម៉ូឌែល Isuzu D-Max សេរីថ្មីនេះទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី ASEAN NCAP ដែលជាស្ថាប័នធ្វើតេស្តស្តង់ដារសុវត្ថិភាពអន្តរជាតិដើម្បីធានាបាននូវទំនុកចិត្តខ្ពស់ដល់អតិថិជន។ សម្រាប់ព័ត៌មានតម្លៃនៅកម្ពុជាផ្ទាល់ រថយន្ដម៉ូឌែល D-Max ស៊េរីឆ្នាំ ២០២៣ នេះសម្រាប់ជម្រើសម៉ាស៊ីន Hi-lander ១.៩ លីត្រមានតម្លៃ ៤៥,៨០០ ដុល្លារ និងសម្រាប់ជម្រើសម៉ាស៊ីន V-Cross ៣.០ លីត្រវិញមានតម្លៃ ៥៤,៩០០ ដុល្លារ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ