ទើបតែឆ្នាំ 2022 មិនទាន់ដាច់ឆមាសទី 1 ផង រថយន្ត ISUZU ថ្មីស្រឡាងសេរ៊ីឆ្នាំ 2023 ដែលជារថយន្តជប៉ុន គុណភាពជប៉ុន មានឈ្មោះបោះសម្លេងនៅកម្ពុជាចំនួន 2 ម៉ូឌែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួននៅទីផ្សារកម្ពុជា ជាមួយសត្ថភាពកាន់តែខ្លាំង បច្ចេកវិទ្យាកាន់តែទំនើប ។ រថយន្ត Isuzu ស៊េរី 2023 នេះ បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព ADAS នៅលើម៉ូឌែលទាំង២ រួមមាន Isuzu D-Max និង Mu-X ជាមួយប្រភេទម៉ាស៊ីនកម្រិតស្តង់ដាថ្មីគឺ Euro 4 កំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់រថយន្ដថ្មីប្រភេទ Pick Up និង SUV នៅកម្ពុជា។

Isuzu D-Max សេរ៊ីថ្មី 2023 បំពាក់ម៉ាស៊ីន 1.9 Ddi និង 3.0 Ddi ស្របតាមស្តង់ដារបញ្ចេញជាតិពុល EURO4 កាត់បន្ថយការបំពុលបរិស្ថាន កម្លាំងស្ទុះខ្លាំង ធន់រឹងមាំ ប្រើប្រាស់បានយូរអង្វែង ស៊ីប្រេងតិចបំផុត (ត្រឹម5.7-6 លីត្រជាង/100km) កាន់តែពិសេសដាច់គេទៀតនោះគឺ D-Max សេរ៊ី 2023 នេះក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ ADAS ដែលមានរហូតដល់ 12 មុខងារផងដែរ ដែលពីមុនមានតែនៅលើ Isuzu Mu-X តែប៉ុណ្ណោះ។

ចំណែកឯ Isuzu MU-X 2023 ដែលជារថយន្តលក្ខណៈគ្រួសារមាន 7 កៅអី ដែលមានភាពទំនើបក៏បានភ្ជាប់មកជាមួយម៉ាស៊ីន 3.0 Ddi កម្រិត EURO4 ក៏ដូចជាប្រព័ន្ធសុវត្ថិភាព ADAS ដូចគ្នាទៅនឹង Isuzu D-Max ព្រមជាមួយការឌីហ្សាញដ៏ទាក់ទាញ លេចធ្លោ ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ឆើតឆាយ បែបអភិជន ធ្វើអោយលោកអ្នកកាន់តែលេចធ្លោ និង ជឿជាក់។ រថយន្ត Isuzu D-Max និង Isuzu Mu-X សេរីថ្មីទាំង ២ នេះ ពិតជាសាកសម និង ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសតម្លៃក៏សាកសមទៅនឹងគុណភាពជប៉ុនពិតៗនេះផងដែរ។

ដើម្បីដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនាការផ្សាយពិសេសដែលមានការចូលរួមពី Idol ព្រាប សុវត្ថិ លោក សាយ លោក នៅ ស៊ីនឿន អ្នកនាង រស់ សុធាវី ក៏ដូចជាអ្នកជំនាញផ្នែកលក់របស់ Isuzu ផងដែរ នៅថ្ងៃទី 1 មេសា ពីម៉ោង 6 ល្ងាច តទៅ នៅលើផេកផ្លូវការ Isuzu Cambodia ជាមួយ Admin ទាំងអស់គ្នាណា។

ទំនាក់ទំនងក្រុមហ៊ុន៖ Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia
YouTube: Isuzucambodia
Intragram: Isuzucambodiaofficial
លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99

MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី