👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Jaguar គឺជាម៉ាកយីហោរថយន្ដប្រណិត ដែលមានឈ្មោះល្បីល្បាញតាំងពីយូរឆ្នាំណាស់មកហើយ ដែលត្រូវបានង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ ១៩៣៥ ម៉ាកយីហោរថយន្ដប្រណិតមួយនេះក៏នៅតែបន្តកេរ្តិ៍ឈ្មោះល្បីមកទល់ពេលបច្ចុប្បន្ននេះដែរ។ អ្វីដែរកាន់តែពិសេសនោះគឺ កាលពីថ្មីៗនេះក្រុមហ៊ុន Jaguar បានបង្ហាញនូវម៉ូឌែលអគ្គិសនីថ្មីមានឈ្មោះថា Jaguar I-Pace ស៊េរីឆ្នាំ ២០២២ ដែលមានលក់នៅលើទីផ្សារប្រទេសកម្ពុជា និងនៅលើទីផ្សារជុំវិញពិភពលោកផងដែរ។
ម៉ូឌែល Jaguar I-Pace អគ្គិសនីថ្មីនេះបានបំពាក់មកជាមួយថាមពលអាគុយ ៩០ kWh ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលផលិតកម្លាំងបាន ៣៩៤ សេះ និងកម្លាំងបង្វិល ៥១២ ផោនហ្វីត ដែលវាដំណើរការរត់ដោយកង់ទាំងបួន ឡានអគ្គិសនីបែបប្រណិតនេះមានសម្ថភាពបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេលត្រឹមតែ ៤.៨ វិនាទីតែប៉ុណ្ណោះ។
បើនិយាយពីការសាកថ្មវិញវាប្រើប្រាស់ឆ្នាំងសាកល្បឿនលឿនជាមួយកម្លាំងដែលមានតុងស្យុង ២៤០ វ៉ុល បន្ថែមកាន់តែអស្ចារ្យពីនេះទៅទៀតរាល់ការសាកមួយពេញម្ដង អាចបើកបរបានចម្ងាយ រហូតដល់ទៅ ៤៧០ គីឡូម៉ែត្រឯណ្ណោះ និងចំណាយពេលសាកថ្មតែ ៤០ នាទីឡើងបាន ៨០% ទៅហើយ។
ប្ដូរអារម្មណ៍ក្រឡេកមកមើលពីការរចនាបថនៅផ្នែកខាងក្នុងវិញម្ដង ដោយវាបានបំពាក់ជាមួយ បច្ចេកវិទ្យា Pivi Pro អមមកជាមួយអេក្រង់កម្សាន្ដ touch screen ទំហំ ១០ អ៊ីញ ដែលមានមុខងារ Apple CarPlay និង Android Auto ឬអាចបញ្ជារមុខងារជាច្រើនដោយប្រើប្រាស់ App លើទូរស័ព្ទបានផងដែរ។
ចំណុចសំខាន់ដែលរថយន្ដមិនអាចខ្វះបាននោះគឺមុខងារសុវត្ថិភាព ដោយបានបំពាក់ច្ចេកវិទ្យា ស្ដង់ដាររបស់ Jauar ដែលមានដូចជា ភ្លើងហ្វាឡើងចុះដោយស្វ័យប្រវត្តិ, ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ, ប្រព័ន្ធហ្រ្វាំងចាប់ស្វ័យប្រវត្តិការពារប៉ះទង្គិច, រក្សារការបើកបរឲ្យនៅចំកណ្ដាលគន្លង, ប្រព័ន្ធមុខងារគ្រប់គ្រងល្បឿនបើកបរតាមរថយន្ដខាងមុខ និងមានមុខងារផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថារថយន្ដប្រណិតម៉ូឌែល Jaguar I-Pace អគ្គិសនីស៊េរីឆ្នាំ ២០២២ នេះមានតម្លៃចាប់ផ្ដើមពី ៦៩,៩០០ ដុល្លារឡើងទៅដែលតម្លៃនេះជាតម្លៃចេញ ពីរោងចក្រមិនទាន់បូកពន្ធនាំចូលនៅឡើយទេ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា