👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
បង្ហាញនូវម៉ូឌែលមួយដែលមានរូបរាងស្រស់ស្អាតនឹងមានអតិថិជនគាំទ្រច្រើននោះគឺ Kia Soul ស៊េរីឆ្នាំ ២០២៣ ដែលវាពិតជាមានតម្លៃធូរនៅលើទីផ្សារប្រទេសកូរ៉េ។

រថយន្ដមួយនេះបាននាំយកជម្រើស Trim ដូចជា LX, S, GT-Line, EX ហើយវាបានបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.០ លីត្រ អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៨ ញូតុនម៉ែត្រ ដែលដំណើរការដោយកង់ខាងមុខ (FWD) និងបញ្ជូនចលនាតាមរយៈប្រអប់លេខ (CVT) ជាប្រអប់លេខដែលមិនមានលេខដូរឡើងចុះច្រើន។
ឡានមួយនេះអាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ១២ វិនាទី គួរបន្តទៀតថាចំពោះកម្រិតស៊ីសាំងវិញសម្រាប់ជម្រើស Trim LX, S, GT-Line សម្រាប់ផ្លូវក្នុងក្រុងបើកបរក្នុងចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៨ លីត្រ និងបើកបរលើផ្លូវហាយវេស៊ីសាំង ៧ លីត្រ រីឯជម្រើស Trim EX វិញវាសម្រាប់បើកបរផ្លូវក្នុងក្រុងក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ វាស៊ីសាំង ៨ លីត្រ និងសម្រាប់ផ្លូវហាយវេស៊ីសាំង ៦ លីត្រ។

ជាមួយគ្នានេះដែររថយន្ដមួយនេះតូចតែមាឌទេប៉ុន្តែផ្នែកខាងក្នុងវិញពិតជាមានទំហំធំទូលាយងាយស្រួលដាក់ជើង និងបត់បែនបានយ៉ាងល្អ វាបានបំពាក់ដោយអេក្រង់ touchscreen ទំហំ ១០.២៥ អ៊ីង ភ្ជាប់ជាមួយមុខងារស្តង់ដារ Apple CarPlay និង Android Auto រួមទាំងមានឆ្នាំងសាកទូរស័ព្ទឥតខ្សែ រន្ធសាក USB-C និងមុខងារទំនើបៗ ផ្សេងទៀត។

បើយោងតាមតារាងតម្លៃពីក្រុមហ៊ុន Kia នៅប្រទេសកូរ៉ ដែលទើបតែចេញនេះបានបញ្ជាក់ថា វាមានតម្លៃចាប់ពី (MSRP) ១៩,៧៩០ ដុល្លារអាស្រ័យលើជម្រើសនីមួយៗ ហើយនេះគឺជាតម្លៃចេញពីរោងចក្រមិនទាន់បូកថ្លៃនាំចូលឬថ្លៃដឹកជញ្ជូននៅឡើយ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ