ក្ដៅៗក្រោយការបង្ហាញខ្លួនរបស់ Kia EV6 កាលពីពេលថ្មីៗនេះ នៅក្នុងពិពណ៌រថយន្ដ LA Auto Show ក្រុមហ៊ុនផលិតឡានកូរ៉េខាងត្បូង Kia បានបង្ហាញមុខឡានអគ្គិសនី SUV ខ្នាតធំរបស់ខ្លួនមួយទៀត ដែលមានឈ្មោះថា Kia EV9 ដែលមានសមត្ថភាពបើកបានចម្ងាយ ៣០០ ម៉ាលយ៍ ឬ 483 km រាល់ពេលសាកពេញម្ដងៗ។
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/23022651/18194_Concept_EV9.jpg)
Kia EV9 ត្រូវបានផលិតឡើងដោយប្រើប្រាស់ platform ឡានអគ្គិសនីថ្មីរបស់ Hyundai គឺ Electric-Global Modular Platform ឬហៅកាត់ថា E-GMP ។ Kia បានឲ្យដឹងដែលថា សម្រាប់អាគុយរបស់វាវិញមានសមត្ថភាពអាចសាកបានពី ១០ ទៅ ៨០ ភាគរយដោយប្រើពេលពី ២០ទៅ ៣០នាទីប៉ុណ្ណោះ ដោយប្រើស្ថានីយ៍សាកអាគុយល្បឿនលឿនកម្លាំង 350 គីឡូវ៉ាត់ឡើង។
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/23022649/18191_Concept_EV9.jpg)
ងាកមកបរិក្ខារផ្នែកខាងក្នុងវា ត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ជា touch screen អេក្រង់ ទំហំ 27 អុិញ និងចង្កូតឡានរាងជ្រុងស្រដៀងនឹង Tesla Model S Plaid ដែរ។
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/23022619/18232_Concept_EV9.jpg)
សម្រាប់កាលបរិច្ឆេទដំណើរការផលិត Kia នៅមិនទាន់ឲ្យដឹងនៅឡើយទេ គ្រាន់តែបានបង្ហើបថា ខ្លួនគ្រោងនឹងបញ្ចេញរថយន្ដអគ្គិសនីចំនួន ៧ម៉ូដែល នៅបញ្ចប់ឆ្នាំ ២០២៧ និងគ្រោងចេញលក់រថយន្ដអគ្គិសនីឲ្យបាន ៥ សែនគ្រឿងត្រឹមឆ្នាំ ២០២៦ ផងដែរ។
ប្រភព៖ The Verge អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី