ចេញហើយ! ឡានអគ្គិសនី Lexus RZ ស្អាតញាក់ កម្លាំង ៣០៨ សេះ សាកម្តងជិះ ៣៦០ គីឡូម៉ែត្រ+

អ្នកទស្សនា
2191
0/ AKlasseAuto Promotion
2022-04-Lexus-RZ.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

បន្ទាប់ពីការទន្ទឹងរង់ចាំដ៏យូរ ពេលនេះក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ Lexus បានសម្រេចប្រកាសបញ្ចេញមុខ រថយន្ដអគ្គិសនីសុទ្ធ ប្រភេទ SUV ដំបូងរបស់ខ្លួន ឈ្មោះថា Lexus RZ 450e សេរីឆ្នាំ ២០២៣ ដែលគ្រោងនឹងមកប្រកួតជាមួយ Tesla នៅចុងឆ្នាំនេះ។

រូបភាព៖ រថយន្ដ SUV អគ្គិសនីសុទ្ធ Lexus RZ 450e 2023 (CNET)

Lexus RZ 450e គឺជារថយន្ដប្រភេទ SUV អគ្គិសនីសុទ្ធ របស់ Lexus ដែលប្រើប្រាស់គ្រោងឆ្អឹងប្រភេទ e-TNGA ដូចគ្នាទៅនឹង Toyota BZ4X និង Subaru Soltera ដែរគ្រាន់តែការរចនាម៉ូដ និងរូបរាងខាងក្រៅ ត្រូវធ្វើឡើង ស្អាតសង្ហារទៅតាមបែបបទវង់ត្រកូលរបស់ឡាន Lexus។

រូបភាព៖ រថយន្ដ SUV អគ្គិសនីសុទ្ធ Lexus RZ 450e 2023 (CNET)

វាបំពាក់ជាមួយអាគុយថាមពល ៧១.៤ kWh និងម៉ូទ័រអគ្គិសនី ២ គ្រាប់ ដោយម៉ូទ័រខាងមុខមានថាមពល ១៥០ kW និងខាងក្រោយ ៨០ kW ដែលសរុបទាំងអស់អាចផលិតកម្លាំងបាន ៣០៨ សេះ ព្រមទាំងអាចបើកបរបានចម្ងាយអតិបរមា ៣៦២ គម រាល់ពេលសាកពេញម្ដង។ 

រូបភាព៖ រថយន្ដ SUV អគ្គិសនីសុទ្ធ Lexus RZ 450e 2023 (CNET)

វារត់ដោយប៉ុង ២​ All wheel Drive ដែល Lexus ឲ្យឈ្មោះថា Direct4 និងប្រព័ន្ធចង្កូតអេឡិចត្រូនិកប្រើខ្សែបញ្ជារ ឬហៅថា Wire Steering System ដែលអនុញ្ញាតឲ្យកង់បត់បានរហ័ស និងកាត់បន្ថយរំញ័រពេលបើកបរ ភ្ជាប់ជាមួយនឹងប្រព័ន្ធ Lane Tracing Assist រក្សាលំនឹងរថយន្ដ និងអាចចាប់សញ្ញាចរាចរណ៍ផងដែរ ។ ជាពិសេសគឺមានប្រើប្រាស់ចង្កូតប្រភេទចំណិតព្រះចន្ទ ឬមួយចំហៀង ហៅថា Yoke style steering ស្រដៀងគ្នានឹង Tesla Model S។

រូបភាព៖ ប្រើប្រាស់ចង្កូតមួយចំណិត ឬ Yoke Style Steering Wheel (CNET)

ផ្នែកខាងក្នុងមានបំពាក់មកជាមួយអេក្រង់កម្សាន្ដ Touchscreen ទំហំ ១៤ អ៊ីញ ប្រើប្រាស់ប្រព័ន្ធ Lexus Interface infotainment System ជាមួយមុខងារបញ្ជាច្រើនប្រភេទ ហើយអ្វីដែលប្លែកនោះគឺមានបំពាក់ជាមួយដំបូលបែប Panoramic មានមុខងារតម្រូវកម្រិតពន្លឺខ្លាំង ឬស្រទន់ ស្រដៀងគ្នានឹង panoramic (cinema mode) របស់ BMW ដែរ។

រូបភាព៖ ដំបូលបែប Panoramic អាចកម្រិតពន្លឺខ្លាំង ខ្សោយបាន (CNET)

បន្ថែមពីនេះវាមានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតដូចជា Lexus Safety System Plus 3.0, Adaptive Cruise Control, lane departure alert និងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិជាដើម។

រូបភាព៖ រថយន្ដ SUV អគ្គិសនីសុទ្ធ Lexus RZ 450e 2023 (CNET)

សម្រាប់តម្លៃវិញ Lexus នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយ តែ Lexus RZ 450e EV SUV 2023 នេះនឹងធ្លាក់មកលើទីផ្សារអាមេរិកខាងជើងមុនគេ ក្នុងរង្វង់ចុងឆ្នាំនេះ និងបន្ដទៅកាន់ទីផ្សារផ្សេងៗទៀតជុំវិញពិភពលោក។

អត្ថបទ៖ Andra  AdvanAuto 

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More