ក្នុងកម្មវិធីបើកសម្ភោធស្វាគមន៍នូវវត្តមានសមាជិកថ្មី Lexus LX 600 សេរីឆ្នាំ ២០២២ កាលពីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ ឬ វេលាម៉ោង ១១: ៣០ នាទីយប់ម្សិលមិញ បានបង្ហាញពីរូបរាងដ៏ប្រណិតរបស់ខ្លួន ដែលមានការផ្លាស់ប្ដូរជាមួយនឹងទម្រង់គ្រោងឆ្អឹងលក្ខណៈ GA-F ដែលស្រដៀងទៅនឹង Toyota Land Cruiser។

ទម្ងន់របស់វាក៏ត្រូវបានកាត់បន្ថយដល់ទៅ 200 kg ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធជើងក្រោម Multi-link suspension ដែលអភិវឌ្ឍលើប្រព័ន្ធគ្រប់គ្រងលំនឹង សមត្ថភាពនៃការតម្រូវកម្ពស់របស់រថយន្ដ ភ្ជាប់មកជាមួយកង់ដែលមានទំហំចន្លោះពី 18-22 inches ។

Lexus LX 2022 នេះត្រូវបានបំពាក់ដោយម៉ាស៊ីន twin-turbocharged 3.5 L កម្លាំង 406 សេះ និងប្រើប្រាស់ប្រព័ន្ធប្រអប់លេខ ១០វគ្គអូតូ។ សម្រាប់ផ្នែកខាងក្នុងរបស់វាក៏ត្រូវបានផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ផងដែរ ពិសេសគឺការភ្ជាប់មកជាមួយនឹងអេក្រង់កម្សាន្ដភ្លោះលើ-ក្រោមដែលមិនធ្លាប់មាន។

អេក្រង់ខាងលើជាអេក្រង់ប្រើប្រាស់សម្រាប់កម្សាន្ដ បង្ហាញរូបភាពពីកាមេរ៉ាដែលភ្ជាប់នឹងឡាន មានទំហំ 31.2cm និងអេក្រង់ខាងក្រោមប្រើសម្រាប់បង្ហាញពីអាកាសធាតុ និងមុខងារបើកបរផ្សេងៗ មានទំហំ 17.7cm។

សម្រាប់មុខងារបើកបរវាត្រូវបានបំពាក់ជាមួយនឹង Multi-Terrain Select ដែលភ្ជាប់ជាមួយនឹងប្រព័ន្ឌ sensor ជាច្រើនដែលជាជំនួយសម្រួលដល់ការបើកបរក្នុងស្ថានភាពផ្សេងៗដូចជា ប្រព័ន្ធគ្រប់គ្រងហ្រ្វាំង, driving force និង suspension control ជាដើម។

សម្រាប់ថ្ងៃចេញលក់វិញនឹងមកដល់នៅខ្ទង់ឆមាសទីមួយនៃឆ្នាំ 2022 នេះ ជាមួយនឹងជម្រើសផ្សេងៗសម្រាប់អតិថិជនដូចជា F Sport option, Ultra Luxury option ជាដើម រីឯតម្លៃវិញនឹងត្រូវបានប្រកាសនៅថ្ងៃដែលជិតចេញលក់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងការ Review លម្អិតពី Lexus LX 600 សេរីថ្មី ២០២២ នេះសូមធ្វើការតាមដាននូវ វីដេអូថ្មីនៅលើ channel Youtube របស់ Advan Auto ដែលនឹងចេញក្នុងពេលឆាប់ៗនេះ…
ទស្សនាវីដេអូ Launching :
ប្រភព៖ Motor Authority ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី