ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈការចុះផ្សាយពីសារព័ត៌មាន Car and Drive កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បន្ទាប់ពីចេញមុខមកជាយូរ ទីបំផុតឡាន Lexus LX600 សេរី ២០២២ បានលេចចេញតម្លៃផ្លូវការហើយ ដែលមិនថ្លៃលើស Toyota Land Cruiser LC300 សេរី២០២២ ប៉ុន្មាននោះទេ ដោយចាប់ផ្ដើមពី ៨៨០០០ ដុល្លារឡើង លើស Land Cruiser LC300 ខ្ទង់ ១២១៥ ដុល្លារតែប៉ុណ្ណោះ ។
តម្លៃរបស់ Lexus LX600 ថ្មីនេះត្រូវបានកំណត់ទៅតាមម៉ូដែលរបស់វា ដែល Lexus បានចែកចេញជា ៥ ផ្សេងៗគ្នា ទៅតាមការនិយមចូលចិត្តរបស់អតិថិជនដែលមានដូចជា Lexus LX600 base Model ឬម៉ូដែលធម្មតា តម្លៃខ្ទង់ ៨៨ ២៤៥ ដុល្លារអាមេរិក។
ទី ២ គឺ Lexus LX600 Premium មានកៅអី ៣ជួរ ផ្ទុកមនុស្សបាន ៧នាក់ មានតម្លៃខ្ទង់ ៩៦ ៣៤៥ ដុល្លារអាមេរិក។
ទី ៣ គឺម៉ូដែល F Sport តម្លៃខ្ទង់ ១០២ ៣៤៥ ដុល្លារអាមេរិក មានការរចនាផ្នែកខាងក្នុង និងបាណាមុខ ប្លែកពីម៉ូដែលផ្សេង បូករួមនឹងកង់រង្វង់ ២២ អ៉ីញ ។
រីឯ ម៉ូដែលទី ៤ គឺ Lexus LX600 Luxury មានតម្លៃខ្ទង់ ១០៤ ៣៤៥ ដុល្លារអាមេរិក មានការរចនាផ្នែកខាងក្នុងប្រណិតជាងម៉ូដែល ៣ដំបូងដូចជាមាន ពូកស្បែកគុណភាពល្អ និងប្រព័ន្ធសម្លេងកម្រិតខ្ពស់ ។
ចុងក្រោយ គឺ Lexus LX600 Ultra Luxury ដែលជាម៉ូដែលប្រណិត និងទំនើបផុតលេខ បំពាក់មកជាមួយកៅអីផាសុខភាពមានមុខងារម៉ាស្សាសម្រាប់អ្នកជិះ ទីធ្លាក្នុងទូលាយ អាចផ្ទុកអ្នកដំណើរបាន ៧នាក់ រីឯតម្លៃវិញគឺខ្ទង់ ១២៧ ៣៤៥ ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា គ្រប់ម៉ូដែលទាំងអស់របស់ Lexus LX600 សេរីថ្មីនេះ គឺសុទ្ធតែបំពាក់មកជាមួយនឹងម៉ាស៊ីន twin-turbo V6 ស៊ីឡាំងចំណុះ ៣.៤ លីត្រ ផលិតកម្លាំងបាន ៤០៩សេះ ប្រើប្រាស់ប្រអប់លេខ ១០វគ្គអូតូ និងរត់ដោយប៉ុងមុខក្រោយ Four Wheel Drive។
អត្ថបទដោយ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024