Lexus NX 200t នៅស្រុកខ្មែរទំនើបប៉ុណ្ណឹង ចុះទម្រាំ NX 250 ទើបចេញ តើទំនើបប៉ុណ្ណា?

អ្នកទស្សនា
484
0/ AKlasseAuto Promotion
2022-06-២.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

ម៉ាកយីហោ Lexus គឺជារថយន្ដប្រណិតមួយដែលមានការគាំទ្រច្រើន និងលក់ដាច់បំផុតនៅលើទីផ្សារជុំវិញពិភពលោក ជាពិសេស NX 200t ជាឡាន SUV ខ្នាតតូចមួយកំពុងពេញនិយមខ្លាំងនៅទីផ្សារកម្ពុជា ហើយថ្មីៗនេះក្រុមហ៊ុន Lexus ក៏បានបញ្ចេញនូវត្រកូល NX ស៊េរីឆ្នាំថ្មីជាមួយរូបរាងបែបស៊ីវីល័យ អមមកជាមួយបច្ចេកវិទ្យាថ្មីៗជាច្រើន អញ្ចឹងថ្ងៃនេះ Advan Auto នឹងលើកយកម៉ូឌែល NX 250 ស៊េរីឆ្នាំ ២០២២ មកធ្វើបទបង្ហាញចែកជូនដល់បងប្អូនឲ្យបានដឹងកាន់តែច្បាស់។

រថយន្ដម៉ូឌែល Lexus NX 250 ស៊េរីឆ្នាំ ២០២២ នេះបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.៥ លីត្រ ដែលអាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ១៨៤ ផោនហ្វីត ដំណើរការដោយបង្វិលកង់ខាងមុខ (FWD) ឫជម្រើសដំណើរការដោយកង់ទាំងអស់ (AWD) និងបញ្ចូនចលនាតាម​រយៈប្រអប់លេខ ៨ វគ្គស្វ័យប្រវត្តិ។

ចំពោះកម្រិតស៊ីសាំងវិញម៉ូឌែល NX 250 នេះសម្រាប់ការបើកបរលើផ្លូវក្នុងក្រុងចម្ងាយ ១០០ គ.ម ស៊ីសាំង ៩ លីត្រ និងបើកបរលើផ្លូវលាតហាយវេរ ១០០ គ.ម ស៊ីសាំង ៧ លីត្រ ឡានមួយនេះមានសម្ថភាពជាន់ស្ទុះពី ០-១០០ គ.ម/ម ដោយចំណាយពេល ៨.២ វិនាទី។ គួរបញ្ជាក់ផងដែរថាឡាននេះបានបំពាក់មកជាមួយជើងក្រោមខាងមុខឯករាជ្យ​ជំនួយដោយបូមនិងរឺស័រធម្មតា រីឯផ្នែកខាងក្រោយបំពាក់ដោយជើងក្រោមឯករាជ្យជាមួយស្លាបប្រចៀវឌុបដែលគេហៅថា Double Wisbone Suspension និងប្រើប្រាស់ដោយប្រព័ន្ធហ្រ្វាំង ABS បំពាក់យ៉ាន់កង់ទំហំ ១៨ អ៊ីញយ៉ាងរឹងមាំផងដែរ។

ក្រឡេកមកមើលផ្នែកខាងក្រៅវិញវាបានបំពាក់មកជាមួយចង្កៀងមុខប្រភេទ LED Projecor អមមកជាមួយអំពូល Daytime running light ប្ដូរទៅដាក់ខាងលើវិញ ។ ជាមួយគ្នានេះវាក៏បានរក្សារចនាបថប៉ាណាសំណាញខាងមុខដែលគេហៅថា Spindle Grille ជាប្រពៃណីរបស់ Lexus បើទៅមើលនៅផ្នែកខាងក្រោយវិញវាបានបំពាក់មកជាមួយចង្កៀង LED ដែលអូសកាត់ពីខាងស្ដាំទៅដល់ខាងឆ្វេងពិតជាស្រស់ស្អាត និងនៅចំកណ្ដាលនៃខ្លុបខាងក្រោយបានដាប់ដោយអក្សរ LEXUS ជំនួយតែម L ដែលមើលទៅកាន់តែប្រណិតបន្ថែមទៀត។

ប្រសិនបើយើងចោលផ្នែកក្រឡេកទៅមើលផ្នែកខាងក្នុងវិញវាប្រើប្រាស់ជាមួយកៅអីដែលមានមុខងារក្ដៅត្រជាក់ស្រោបដោយពូកស្បែកអមមកជាមួយភ្លើង LED នៅក្នុងឡានដ៏ប្រណិត លើសពីនេះទៅទៀត Lexus បានបំពាក់មុខងារ App មួយសម្រាប់ភ្ជាប់ជាមួយទូរស័ព្ទទៅឡានដើម្បីអាចបញ្ជាឲ្យឡានបើកសោរ ឫបញ្ឆះបានដោយគ្រាន់តែបញ្ជាតាមទូរស័ព្ទចម្ងាយយ ពិតជាពិសេស។

ស្របគ្នានេះដែរកុងទ័រល្បឿនប្រើប្រាស់់ជាប្រភេទអេក្រង់ឌីជីថលមានទំហំ ៧ អ៊ីញ និងបានបន្ថែមជាមួយអេក្រង់កម្សាន្ដប្រភេទ touchscreen មានទំហំ ១៤ អ៊ីញធំជាងជំនាន់មុខៗ នៅក្នុងអេក្រង់ដ៏ធំមួយនេះបានដាក់នៅមុខងារបញ្ជាម៉ាស៊ីនត្រជាក់នឹងមុខងារផ្សេងៗទៀត វាបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា Virtual Assistant (វាជាមុខងារជំនួយការដល់អ្នកបើកបរអាចបញ្ជាមុខងារជាច្រើនដោយគ្រាន់តែប្រើសម្លេង វាក៏ដំណើរការ)។

<br><br><br>



ទន្ទឹមនឹងនេះប្រព័ន្ធ Apple CarPlay និង Android Auto នៅតែមានបំពាក់មកជាមួយ NX ដូចជំនាន់មុនៗ ក្រៅពីនេះមានដូចជា Speaker ចំនួន ១០ គ្រាប់រន្ធ USB, USB-C ជាមួយឆ្នាំងសាក់ទូរស័ន្ទឥតខ្សែផងដែរ។

ចំណុចសំខាន់មួយទៀតគឺ Lexus បានបំពាក់ប្រព័ន្ធសុវត្ថិភាព Safety system 3.0 នៅលើម៉ូឌែល NX 250 ស៊េរីឆ្នាំ ២០២២ នេះ ជារួមមានដូចជា ប្រព័ន្ធហ្រ្វាំងសង្រ្គោះបន្ទាន់នៅពេលមានឧបស័គ្គនៅខាងមុខ ប្រព័ន្ធគ្រប់គ្រងល្បឿនជាមួយឡានខាងមុខ, ប្រព័ន្ធហ្វាកូដឡើងចុះស្វ័យប្រវត្តិ, ប្រព័ន្ធជូនដំណឹងពេលមានយានយន្តផ្សេងមកពីក្រោយ (Blind Spot Monitor), ប្រព័ន្ធរក្សារការបើកបរឲ្យនៅចំកណ្ដាលកន្លង, មុខងារចាប់សញ្ញាចរាចរណ៍, ប្រព័ន្ធទាញចង្កូតនៅពេលមានគ្រោះថ្នាក់បន្ទាន់​-ល-។

និយាយជារួមទៅទាំងអស់នេះគឺជាអ្វីដែល Lexus បានបន្ថែមលើម៉ូឌែល NX 250 ស៊េរីឆ្នាំ ២០២២ វាពិតជាថ្មីប្លែកជាមួយរូបរាងបែបស៊ីវីល័យ និងបច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មានលើ NX ជំនាន់មុនៗ ។ គួរបញ្ជាក់ថា ឡាននេះមានតម្លៃចេញពីរោងចក្រ ៣៩,៤២៥ ដុល្លារជាតម្លៃដែលមិនទាន់បូកថ្លៃដឹកជញ្ជូន និងថ្លៃពន្ធនាំចូលនូវឡើយ។

https://www.lexus.com/models/NX

អត្ថបទដោយ៖ Nita @AdvanAuto

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More