👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….
កាលពីពេលថ្មីៗនេះ តាមការឲ្យដឹងពី AutoBlog បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ដ Lexus ទើបតែបានប្រកាសប្រមូលយករថយន្ដម៉ូដែល NX ឆ្នាំ ២០២២ របស់ខ្លួនដែលបានលក់ចេញជាង ៤០០០ គ្រឿង ត្រឡប់មកត្រួតពិនិត្យឡើងវិញ ដោយសារបញ្ហាភ្លេចផ្សារភ្ជាប់ចំណុចសំខាន់មួយចំនួន ព្រមទាំងឲ្យឈ្មួញផ្អាកការលក់សិន រហូតដល់ត្រួតពិនិត្យហើយ។

បើតាមរបាយការណ៍របស់ក្រុមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឬហៅកាត់ថា NHTSA បានបកស្រាយនេះថា រថយន្ដទាំងនេះនឹងត្រូវយកមកត្រួតពិនិត្យឡើងវិញ ដោយសារតែមានកន្លៃងមួយចំនួន ត្រូវបានរំលង មិនបានផ្សារភ្ជាប់ក្នុងដំណើរការផលិត ដែលមានទីតាំងស្ថិតនៅជុំវិញម្ដុំប្រព័ន្ធបូមផ្នែកខាងមុខ (Front shock absorbers) ដែលអាចបង្កបញ្ហាដល់ប្រព័ន្ធបូមឲ្យដំណើរការមិនប្រក្រតី ឬអាចដាច់ចេញពីកន្លែងដែលតភ្ជាប់វា នាំឲ្យអ្នកបើកបរ បាត់បង់ការគ្រប់គ្រងរថយន្ដ ហើយជួបគ្រោះថ្នាក់ជាយថាហេតុ។

Lexus បានបញ្ជាក់ថា រថយន្ដដែលត្រូវប្រមូលយកមកពិនិត្យវិញមានចំនួនជាង ៤ ២១៥ គ្រឿង មានដូចជា Lexus ម៉ូដែល NX250, NX350, NX350h, និង NX450h+ ដោយក្រុមហ៊ុននឹងផ្ញើសារជូនដំណឹងដល់ម្ចាស់រថយន្ដដែលមានបញ្ហា ក្នុងរង្វង់ថ្ងៃទី ៦ខែមិថុនា ឆ្នាំនេះ ដោយម្ចាស់រថយន្ដត្រូវយករថយន្ដមកសាខា Lexus ដើម្បីឆែករកទីតាំងដែលមានបញ្ហា ដោយរាប់មកដល់ពេលនេះគេទើបតែរកឃើញបាន ១២គ្រឿងប៉ុណ្ណោះដែលមានបញ្ហា។

គួរបញ្ជាក់ថា បញ្ហានេះធ្លាប់កើតឡើងពីមុនមក ដោយកាលពីឆ្នាំ ២០១៩ Subaru បានប្រកាសយករថយន្ដម៉ូដែល Outback និង Legacy របស់ខ្លួនចំនួន ២ ១០៧ គ្រឿង និង ម៉ូដែល Ascent កាលពីឆ្នាំ ២០១៨ ចំនួន ២៩៣ គ្រឿង ត្រឡប់មកត្រួតពិនិត្យ និងផ្លាស់ប្ដូរជូនអតិថិជនវិញ ដោយសារបញ្ហាភ្លេចផ្សារភ្ជាប់ផ្នែកនេះដូចគ្នា។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់