👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះក្រុមហ៊ុន Lexus បានបង្ហាញម៉ូឌែល RX ស៊េរីឆ្នាំ ២០២៣ នាំមកជាមួយការរចនាប៉ាណាថ្មី និងបន្ថែមកម្លាំងខ្លាំងជាងជំនាន់មុនៗ។
គួរបញ្ជាក់ផងដែរថា Lexus RX បាននាំមកជាមួយជម្រើសម៉ាស៊ីនចំនួនបីរួមមាន ម៉ាស៊ីនសាំង, ម៉ាស៊ីន Hybrid និង Plug-in Hybrid ។
ក្នុងនោះដែរ Lexus បានបង្ហាញម៉ូឌែលចំនួនបួនគឺ RX350, RX350h, RX450h+ និង RX500h F Sport ដោយម៉ូឌែលនីមួយៗបានបំពាក់ម៉ាស៊ីនមកខុសៗគ្នាដូចជាម៉ូឌែល RX350 បានបំពាក់មកជាមួយម៉ាស៊ីនសាំង ៤ ស៊ីឡាំង Turbocharged ចំណុះ ២.៤ លីត្រ ដែលអាចផលិតកម្លាំងបាន ២៧៥ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ វាធ្វើការបញ្ចូនចលនាដោយប្រអប់លេខប្រាំបីវគ្គស្វ័យប្រវត្តិ ដំណើរការដោយកង់ទាំងបួន AWD។
ចំណែកឯម៉ូឌែល RX350h បានបំពាក់ដោយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.៥ លីត្រ ប្រើប្រាស់ជាមួយប្រព័ន្ធ Hybrid អាចផលិតកម្លាំងបាន ២៤៦ សេះនិងកម្លាំងរមួល ៣១៥ ញូតុនម៉ែត្រ ប្រើប្រាស់ជាមួយប្រអប់លេខ CVT (មិនខុសពីប្រអប់លេខ Toyota Prius ទេ) ជាមួយគ្នានេះ វាដំណើរការដោយកង់ទាំងបួន។
បើងាកមកម៉ូឌែល RX500h F Sport Performance វិញប្រើប្រាស់ជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.៥ លីត្រ អាចផលិតកម្លាំងបាន ៣៦៧ សេះនិងកម្លាំងរមួល ៥៥០ ញូតុនម៉ែត្រ បញ្ចូនចលនាដោយប្រអប់លេខប្រាំមួយវគ្គស្វ័យប្រវត្តិ ដែលដំណើរការដោយកង់ទាំងបួនដូចម៉ូឌែលផ្សេងដែរ។
ដោយឡែក ម៉ូឌែល RX450h+ នៅមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតនៅឡើយទេ។
ស្របគ្នានេះដែរ RX ក៏មានជម្រើស Trim ដើម្បីអោយអតិថិជនជ្រើសរើសរួមមាន Standard, Premium, Premium+, Luxury, F SPORT Handling និង F SPORT Performance ។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរដ៏សំខាន់នៃម៉ូឌែល RX ទាំងអស់បានកែប្រែឡើងវិញដោយផ្នែកខាងមុខបានរចនាប៉ាណាថ្មីដែលហៅថា spindle អមជាមួយចង្កៀងខាងមុខប្រភេទ LED និងមានអំពូល daytime running light មានរាងស្ដើងឆ្នូតលើសពីនេះកាងខាងមុខបានប្ដូរថ្មីកាន់តែស្រស់ស្អាតជាងជំនាន់មុខៗ ។
ជាមួយផ្នែកខាងក្រោយវិញបានបំពាក់មកជាមួយចង្កៀងប្រភេទ LED Blade Taillamp និងនៅចំកណ្ដាលឃ្លុបខាងក្រោយបានដាប់ដោយអក្សរ LEXUS ថ្មីដែរមើលទៅកាន់តែប្រណិត។
ក្រឡេកចូលមកមើលផ្នែកខាងក្នុងវាបានប្រើប្រាស់អេក្រង់ Touch Screen ទំហំ ១៤ អ៊ីញ និងបំពាក់មកជាមួយ Speaker ចំនួន ២១ គ្រាប់។ យ៉ាងណាមិញម៉ូឌែល RX ទាំងអស់បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Lexus 3.0 ដែលមានដូចជា ប្រព័ន្ធផ្ដល់ដំណឹងបន្ទាន់ពេលមានឧបស័គ្គនៅខាងមុខ, ប្រព័ន្ធគ្រប់គ្រង់ការបើកបរអោយនៅចំគន្លងផ្លូវ, ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ និងជាមួយមុខងារផ្សេងៗទៀត ។
ជាចុងក្រោយសម្រាប់ម៉ូឌែល RX ស៊េរីឆ្នាំ ២០២៣ នេះមានតម្លៃចាប់ពី ៤៦,០០០ ដុល្លារ ដល់ ៧០,០០០ ដុល្លារ អាស្រ័យលើម៉ូឌែលនីមួយៗ (ជាតម្លៃចេញពីរោងចក្រ)។
អត្ថបទដោយ៖ Nita @Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា