👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
ក្រុមហ៊ុន Lexus ទើបតែបង្ហាញនូវត្រកូល RX ថ្មីជាច្រើនម៉ូឌែល ក្នុងនោះម៉ូឌែលដែលមានសម្ថតភាពខ្លាំងនឹងលេចធ្លោជាងគេនោះគឺ RX 500h F Sport ស៊េរីឆ្នាំ ២០២៣ ជារថយន្ដលំដាប់ថ្នាក់លេខមួយជាមួយការរចនាឡើងបែបប្រណិត នៅក្នុងចំណោមបងប្អូនខ្សែ RX ផ្សេងៗទៀត ។
ចង់ដឹងថាតើឡានមួយនេះមានអ្វីពិសេសដែលធ្វើឲ្យវាមានការចាប់អារម្មណ៌ជាងម៉ូឌែលផ្សេងៗទៀត?
គួរបញ្ជាក់ផងដែលថាម៉ូឌែល RX500h F Sport បានបំពាក់មកជាមួយប្រព័ន្ធ Hybrid ថ្មី សមត្ថភាពខ្ពស់ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងមុខ និងខាងក្រោយមានថាមពល ៨០ kW រួមជាមួយម៉ាស៊ីនចំណុះ ២.៤ លីត្រ មាន ៤ ស៊ីឡាំង ជំនួយដោយ turbocharger អាចផលិតកម្លាំងបានរហូតដល់ទៅ ៣៦៧ សេះនិងកម្លាំងរមួល ៥៥០ ញូតុនម៉ែត្រ ដោយបញ្ជូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គស្វ័យប្រវត្តិ ដែលដំណើរការដោយកង់ទាំងបួន។

អ្វីដែលពិសេសជាងគេនោះគឺវាបានបំពាក់ជាមួយបច្ចេកវិទ្យាថ្មីដែល Lexus ហៅថា Direct4 (AWD) វាមានសម្ថភាពអាចប្រមូលព័ត៌មានពីល្បឿនកង់ឡាន សន្ទុះឡាន និងមុំដៃចង្កូត ដើម្បីចែក កម្លាំងទៅកង់មុខក្រោយឲ្យសមស្របគ្នាបានយ៉ាងល្អហើយប្រព័ន្ធមួយនេះមានតែនៅលើម៉ូឌែល 500h តែប៉ុណ្ណោះ។ បើនិយាយពីល្បឿនជាន់ស្ទុះវិញវាមានសម្ថភាពបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយចាយពេលត្រឹម ៥ វិនាទីតែប៉ុណ្ណោះ ។

ផ្នែកខាងក្នុងដែលបានរចនាឡើងយ៉ាងប្រណិតដោយគ្រប់ផ្នែកទាំងអស់ស្រោបដោយស្បែកយ៉ាងមត់ចត់់បំផុត និងប្រើប្រាស់ជាមួយកុងទ័រវាស់ល្បឿនប្រភេទឌីជីថល អមមកជាមួយអេក្រង់កម្សាន្ដ touch screen ទំហំ ១៤ អ៊ីញ កំរិតច្បាស់ល្អ ដំណើរការដោយប្រព័ន្ធ multimedia ចុងក្រោយបំផុតរបស់ Lexus កាន់តែពិសេសនោះវាក៏អាចប្រើប្រាស់សំឡេងបញ្ជារមុខងារជាច្រើនបានថែមទៀតផង។

ហើយក៏អាចភ្ជាប់ជាមួយមុខងារ Apple CarPlay ឫ Android Auto ដែលបានបន្ថែមជាមួយរន្ធ USB-C និងឆ្នាំងសាកទូរស័ព្ទឥតខ្សែកាន់តែមានភាពងាយស្រួល ចំណុចពិសេសមួយផ្នែកទៀតគឺប្រព័ន្ធសំឡេង ដោយឡាននេះបានប្រើប្រាស់ Speaker ម៉ាក Mark Levinson PurePlay Surround Sound ចំនួន ២១ គ្រាប់។
គួរបញ្ជាក់ផងដែរថា ការផ្លាសប្ដូរដ៏សំខាន់នៃម៉ូឌែលមួយនេះ វាបានកែប្រែឡើងវិញដោយផ្នែកខាងមុខបានរចនាប៉ាណាថ្មីដែលហៅថា spindle Grille អមជាមួយចង្កៀងខាងមុខប្រភេទ LED និងមានអំពូល daytime running light មានរាងស្ដើងឆ្នូតលើសពីនេះកាងខាងមុខបានប្ដូរថ្មីកាន់តែស្រស់ស្អាតជាងជំនាន់មុខៗ។

ជាមួយផ្នែកខាងក្រោយវិញបានបំពាក់មកជាមួយចង្កៀងប្រភេទ LED Blade Taillamp និងនៅចំកណ្ដាលឃ្លុបខាងក្រោយបានដាប់ដោយអក្សរ LEXUS ថ្មី មើលទៅកាន់តែប្រណិត។ យ៉ាងណាមិញម៉ូឌែល RX ទាំងអស់បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Lexus 3.0 ដែលមានដូចជា ប្រព័ន្ធផ្ដល់ដំណឹងបន្ទាន់ពេលមានឧបស័គ្គនៅខាងមុខ, ប្រព័ន្ធគ្រប់គ្រង់ការបើកបរអោយនៅចំគន្លងផ្លូវ, ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ និងជាមួយមុខងារផ្សេងៗទៀត។

ចំណុចពិសេសដូចអ្វីដែលបានបង្ហាញទាំងអស់នេះហើយ បានធ្វើឲ្យ Lexus RX 500h F Sport ស៊េរីឆ្នាំ ២០២៣ នេះមានភាពលេចធ្លោ ជាងម៉ូឌែល RX ផ្សេងទៀត និងមានតម្លៃរហូតដល់ ៧០,០០០ ដុល្លារជាតម្លៃដែលមិនទាន់បូកថ្លៃបង់ពន្ធនាំចូលនៅឡើយ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា