………………………………………………………………………………….
Lexus ត្រូវបានគេស្គាល់ថាជាឡានប្រណិតមួយរបស់ជប៉ុនដែលលក់បានច្រើនបំផុតនៅទីផ្សារអាមេរិក ខណៈដែល Lexus RX300 និង RX330 បានក្លាយជាឡានពេញនិយមមួយនៅកម្ពុជា ជាមួយគ្នានេះឆ្នាំ ២០២២ នេះ Lexus បានបញ្ចេញត្រកូល RX ទៅជាជំនាន់ថ្មីមួយទៀត ឡើងទៅជា RX350 ដែលមាន ៥ ជម្រើសរួមមាន RX350, RX350 F SPORT, 350L, RX350 BLACK LINE SPECIAL EDITION, RX350L BLACK LINE SPECIAL EDITION និងបង្វិលកង់ដោយ ប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)។
ក៏ប៉ុន្តែដោយសារតែនៅកម្ពុជា Lexus RX ប្រភេទ F Sport ពេញនិយមលើសម៉ូឌែលផ្សេងៗ អញ្ចឹង Advan Auto សូមលើកយក RX350 F Sport មកធ្វើបទបង្ហាញ ។

មិនខុសពីឆ្នាំមុនទេ RX350 F Sport រត់ដោយប្រអប់លេខ ៨ វគ្គអូតូ និងមាន Paddle shift អាចថែមថយលេខបាន បំពាក់ម៉ាសុីន ៦ស៊ីឡាំង ៣.៥ លីត្រ ផលិតកម្លាំង ២៩៥ សេះ ជាន់ពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៦.៧ វិនាទី។
ចំពោះកម្រិតសុីសាំង ១២លីត្រ/១០០គ.ម សម្រាប់ក្នុងក្រុង, ៩លីត្រ/១០០គ.ម សម្រាប់ក្រៅក្រុង ចំពោះប្រភេទរត់ប៉ុងពីរ(AWD) ។
ក៏ប៉ុន្តែសម្រាប់ប្រភេទរត់ប៉ុងមួយ (FWD) វិញ វាស៊ីតិចជាងនេះបន្តិចពោល ១១លីត្រ/១០០គ.ម សម្រាប់ក្នុងក្រុង និង ៨.៧លីត្រ/១០០គ.ម សម្រាប់ក្រៅក្រុង ។
ភ្ជាប់មកជាមួយម៉ាស៊ីនប៉ុណ្ណោះ RX350 F Sport អាចដូរ Mode បើកបរបាន ៥ រួមមាន ៖
ជាមួយគ្នានេះ ជើងក្រោមជាចំណុចទាក់ទាញលុយមួយដែលធ្វើឲ្យអ្នកមានៗសម្រេចចិត្តរើស Lexus ជាជាង Toyota ដោយ RX 350 F Sport បំពាក់ជើងក្រោមផ្នែកខាងមុខប្រើរឺស័រនិងបូមធម្មតា ចំណែកឯខាងក្រោយប្រើជាមួយ ស្លាបប្រចៀវឌុប (Double wishbone) ហ្វ្រាំងគៀបទាំង៤ ជំនួយដោយ ABS បំពាក់នៅយ៉ាន់កង់ ២០ អុីញ អាលុយម្ញូម កាត់បន្ថយរលាក់ ធ្វើអោយរថយន្ដមានលំណឹង និងរត់រលូនល្អ។

រចនាបថខាងក្រៅប្រណិត បំពាក់ប៉ាណាសំណាញ់ញឹក បន្ថែមពិលកាង ចង្កៀង LED ៦គ្រាប់ឡើងចុះដោយស្វ័យប្រវត្តិពេលបើកបរពេលយប់ ដែលគេហៅថា Adaptive Headlight អមមកជាមួយ Daytime running light ទម្រង់អក្សរ L ដែលជា Signature Design សម្រាប់ឡាន Lexus សេរ៊ីក្រោយៗ ។
កញ្ចក់របស់វាបំពាក់ដោយ Sensor Blind Spot Monitor និងអាចខ្ដោបបានពេលចូលកន្លែងចង្អៀត ។ កាន់តែទំនើបសម្រាប់ RX350 F Sport 2022 នេះ យើងអាចបើកសោរអូតូដោយប្រើម្រាមដៃ ឃ្លុបក្រោយបើកបិទប្រើជើង (ក្រវៀសជើងទៅក្រោម) ស្ដុមក្រោយ LED ឆ្នូតៗបែបប្រដេញ បំពាក់បរឌៀចំហៀង និងសុីមាំងភ្លោះមើលទៅទាក់ទាញ។
RX 350 មានកម្ពស់ ១៦៩០ ម.ម ទទឹង ១៨៩៥ ម.ម ប្រវែងបណ្តោយ ៤៨៩០ ម.ម កម្លាតពីដី ២០០ ម.ម និងទម្ងន់ ១៨៩០គីឡូក្រាម។
ផ្នែកខាងក្នុងនៅតែរចនាឡើងបែប Luxury Crossover SUV ដែលមានទ្វា ៤ កៅអីតម្រៀម ២ជួរ
មានភាពទូលាយ បរិក្ខារនិងគ្រឿងលម្អប្រកបដោយគុណភាពខ្ពស់ ស្រោបពួកស្បែកប្រណិត មានដំបូលបើកពីរតង(ដំបូលសុវត្ថិភាព) ។
RX 350 F Sport ប្រើចង្កូតអេឡិចត្រូនិកដែលជំនួយដោយម៉ូទ័រ ធូរស្រួលបង្វិល មានកៅអីក្ដៅត្រជាក់ កៅអីចងចាំទីតាំង ពោងសុវត្ថិភាព ១០ គ្រាប់ Speaker 12 គ្រាប់ អេក្រង់ Touch ១២.៣ អ៊ីញ អាចភ្ជាប់ជាមួយ Apple Carplay និងបញ្ជាមុខងាជាច្រើន ។

វាក៏បំពាក់ Camera 360° ផងដែរ ដើម្បីបង្ហាញទិដ្ឋភាពជុំវិញឡាន អមមកជាមួយ Head up display ដែលអាចបង្ហាញព័ត៌មានក្នុងការបើកបរ សញ្ញាជូនដំណឹងផ្សេងៗ និងស្លាកសញ្ញាចរាចរណ៍ជាដើម ។

ដើម្បីរក្សាដំណែកជាឡានប្រណិតនិងទំនើប Lexus RX350 ទាំងអស់សុទ្ធតែបំពាក់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព LEXUS SAFETY SYSTEM+ 2.0 ដែលមានដូចជា
និយាយពីការធ្វើតេស្តកម្រិតប៉ុកប៉ះវិញ Lexus RX350 2022 ទទួលបានពិន្ទុផ្កាយ ៥/៥ ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍អាមេរិកផ្ទាល់។

RX350 F Sport 2022 មានតម្លៃចេញពីរោងចក្រ ៥០,១២៥ ដុល្លារសម្រាប់ប្រភេទប៉ុង ១ (FWD)
និង ៥១,៥២៥ ដុល្លារសម្រាប់ប្រភេទប៉ុង ២ (AWD)។
អត្ថបទដោយ៖ Bunsak @Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ