ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
Lexus កាលពីពេលថ្មីៗនេះទើបតែបានប្រកាសថា នឹងបញ្ចប់ផលិតកម្មរថយន្ដពេញនិយមរបស់ខ្លួនគឺ Lexus CT 200h បន្ទាប់ពីសម្រេចការលក់ចេញបាន ៣៨០ ០០០ គ្រឿងទៅ ៦៥ប្រទេស នៅខែតុលា ឆ្នាំ ២០២២ នេះ បន្ទាប់ពីចេញដំបូងក្នុងឆ្នាំ ២០១០ ដោយបញ្ចេញ Special Edition ចុងក្រោយដែលហៅថា Cherished Touring មុនបញ្ចប់ជីវិត ។
CT 200h Cherished Touring នេះ គឺប្រហាក់ប្រហែលទៅនឹង CT 200h មុនៗដែរ តែវាត្រូវបាន Lexus រៀបចំកែលម្អរូបរាងក្នុង ក្រៅ បន្ថែមមុខងារប្រើប្រាស់ផ្សេងៗ ឲ្យប្រសើរជាងមុន ដូចជាដំបូល Sonic Titanium ផងដែរ។
វាបំពាក់ជាមួយម៉ាស៊ីនសាំង ស៊ីឡាំងចំណុះ ១.៨ លីត្រ បូករួមជាមួយម៉ូទ័រអគ្កិសនីផលិតកម្លាំងបាន ១៣៤សេះ និងប្រព័ន្ធប្រអប់លេខអូតូ CVT។
CT 200h Cherished Touring នេះនឹងចាប់ផ្ដើមចេញមុខនៅប្រទេស ជប៉ុនមុនគេ ជាមួយតម្លៃខ្ទង់ ៣៦ ៥០៨ ដុល្លារ ដែលប្រៀបជាមួយ Lexus CT 200h បច្ចុប្បន្នដែលមានតម្លៃចន្លោះពី ៣៣ ៤៣៨ ទៅ ៤២ ១៨៤ ដុល្លារសម្រាប់ edition ចុងក្រោយ ខណៈដែលតម្លៃ Lexus CT 200h មួយទឹកនៅស្រុកខ្មែរ ខ្ទង់ឆ្នាំ 2012 ឡើងលើមានតម្លៃចាប់ពី ២ ម៉ឺនដុល្លារជាង ទៅ ៣ ម៉ឺនដុល្លារ ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ឆ្នាំ 2025 ទៅហើយគួរពិចារណា Starex H-1 ដែរអត់? ខណៈតម្លៃវិញអាចទិញបានឡានថ្មីខ្លាញ់គោជិះបាន
ចូលដល់ឆ្នាំ 2025 ភ្លាមក្រុមហ៊ុន Ford ចាប់ផ្ដើមលក់ធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ សម្រាប់ម៉ូឌែល Escape ទាំងអស់
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
ចូលដល់ឆ្នាំ 2025 ភ្លាមក្រុមហ៊ុន Ford ចាប់ផ្ដើមលក់ធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ សម្រាប់ម៉ូឌែល Escape ទាំងអស់
Lexus GX 2025 ចេញលក់ជាផ្លូវការ ខណៈតម្លៃថ្លៃជាងមុន ប៉ុន្ដែរក្សារូបរាងនៅដូចឆ្នាំ 2024 ដដែល
ឡានអគ្គិសនីចំណូលថ្មី Toyota Urban Cruiser កំពុងត្រៀមខ្លួនចេញលក់នៅឆ្នាំ 2025
នោះ! Toyota 4Runner 2025 ជំនាន់ទី6 បានចេញជាផ្លូវការហើយ ថ្មីប្លែក នឹងដូច Tacoma ជំនាន់ថ្មីស្ទើទាំងស្រុងតែម្ដង