តាមរយៈរបាយការណ៍ពិនិត្យសុវត្ថិភាព និងភាពធន់រថយន្ដរបស់ ស្ថាប័នស្រាវជ្រាវទីផ្សារមិនយកប្រាក់ចំណេញអាមេរិក ហៅកាត់ថា Consumer Report សម្រាប់ឆ្នាំ២០២១ នេះបានបង្ហាញបញ្ជីលទ្ធផលប្រេនឡានទាំង ២៨ ដែលក្នុងចំណោម ១០ ប្រេនជាប់ចំណាត់ថ្នាក់លើគេមាន ៨ប្រេនឡានមានប្រភពមកពីប្រទេសជប៉ុន។
Lexus គ្រងដំណែងជើងឯកលើតារាងជាឡានដែលធន់ជាងគេ។ ឡាន Lexus ភាគច្រើនទទួលបានពិន្ទុពីមធ្យមទៅល្អ និងមិនមានម៉ូដែលណាដែលបានពិន្ទុទាបនោះទេ ជាពិសេសគឺ Lexus សេរី GX ។
Mazda ជាប់នៅលេខរៀងទី ២បន្ទាប់ពី Lexus។ ម៉ូដែលភាគច្រើនទទួលបានពិន្ទុល្អ តែ Mazda 3 ទទួលបានពិន្ទុត្រឹមមធ្យមដោយសារតែវាមានបញ្ហាបន្ដិចបន្ដួចលើប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព និងប្រព័ន្ធអេឡិចត្រូនិច។

Toyota បានជាប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ដោយឡានគ្រប់ម៉ូដែលទាំងអស់ទទួលបានពិន្ទុមធ្យម ទៅល្អ លើកលែងតែម៉ូដែល Corolla Hatchback មួយដែលទទួលបានពិន្ទុទាបជាងមធ្យម ដោយសារតែវាមានបញ្ហាបន្ដិចបន្ដួចលើប្រព័ន្ធបញ្ជាប្រអប់លេខ។

ងាកមកមើលប្រេនឡានល្បីៗដូចជា Mercedes Benz ធ្លាក់នៅចំណាត់ថ្នាក់លេខ ២៣ ទទួលបានពិន្ទុសរុបត្រឹម ៣៤ ដោយម៉ូដែលដែលមានពិន្ទុល្អមានតែសេរី GLC រីឯ E-Class និង GLE ស្ថិតនៅក្រោមមធ្យមដោយសារតែវាមានបញ្ហាលើ ប្រព័ន្ធផ្ដល់ថាមពល, ប្រព័ន្ធអេឡិចត្រូនិច និងបញ្ហាពាក់ព័ន្ធនឹងម៉ាស៊ីន។

Volkswagen ស្ថិតនៅលេខរៀងទី ២៤ ខណៈដែល Tesla ដែលកំពុងតែពេញនិយមទទួលបានចំណាត់ថ្នាក់លេខ ២៧ ដែលកៀកនឹងបាតតារាង។
ប្រភព៖ Kelly Blue Book អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី