ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
យីហោ Maxus ជាយីហោដែលមានប្រភពមកពី LDV Maxus នៃក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មខ្នាតធំរបស់ចក្រភពអង់គ្លេស (LDV Group)។ ក្រុមហ៊ុន Maxus បានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០២០មកម្លេះ ជាមួយនឹងការលក់រថយន្តរបស់ពួកគេមានដូចជា Maxus G50, Maxus T60, Maxus D60 ហើយទទួលបានការគាំទ្រយ៉ាងល្អពីប្រជាជនកម្ពុជា។
ថ្មីៗនេះ Maxus Cambodia បានដាក់បង្ហាញជាផ្លូវការនូវរថយន្តប្រភេទភីកអាប់ស៊េរីថ្មី Maxus T90 ឆ្នាំ២០២២ របស់ខ្លួនដែលធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងការរចនារូបរាងបែបថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។ រថយន្ត Maxus T90 ជារថយន្តភីកអាប់ខ្នាតកណ្តាលដែលផលិតដោយក្រុមហ៊ុនធំ SAIC Maxus។ ម៉ូដែល T90 គឺជារថយន្តភីកអាប់របស់ Maxus ដែលមានភាពលេចធ្លោ និងផ្តោតសំខាន់លើកម្លាំងខ្លាំង ជាមួយតម្លៃសមរម្យដោយចាប់ផ្តើមពី $47,990 ប៉ុណ្ណោះ។
ក្រុមហ៊ុន Maxus បានបង្ហាញប្រភេទរថយន្តម៉ូឌែល T90 ជាមួយនឹងការអាប់ដេតខ្ពស់នៃម៉ាកយីហោរបស់ខ្លួន ដោយបានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត៤ស៊ីឡាំងចំណុះ 2.0T បន្ថែមដោយតួបូភ្លោះ (Bi-Turbo) ដែលផ្តល់ថាមពលខ្លាំងរហូតដល់ 160kW និងកម្លាំងរមួល 500Nm ។ ចំណុចនេះកាន់តែជួយអោយរថយន្ត Maxus T90 កាន់តែប្រសើរឡើងនិងខ្លាំងជាងដៃគូរប្រកួតប្រជែងរបស់ខ្លួនជាមួយ រថយន្ត Ford Ranger (157kW/500Nm ម៉ាស៊ីនចំណុះ 3.2-litre), Toyota HiLux (150kW/500Nm ម៉ាស៊ីន 2.8-litre single-turbo) និង Isuzu D-Max (140kW/450Nm ម៉ាស៊ីណ 3.0-liter single-turbo) ហើយបន្ថែមពីនេះរថយន្ត Maxus T90 បានអមមកជាមួយប្រអប់លេខអូតូស្វ័យប្រវត្តិ៨វគ្គ (Eigh-speeds ZF-source)។
រថយន្ត Maxus T90 មានសមត្ថភាពខ្ពស់ក្នុងការអូសទាញ បានរហូតដល់ 3000kg ខណៈពេលដែលវិស្វករផលិតរថយន្ត Maxus បានផ្តោតសំខាន់ទៅលើសមត្ថភាពបើកបរលើផ្លូវ Off-road ហើយបានរចនារថយន្ត Maxus T90 នូវមុំស្រួចមុខនៃរថយន្ត 27.2ដឺក្រេ, មុំស្រួចក្រោយ 24 ដឺក្រេ, ការបោសសំអាតដី 220mm, ប្រវែង 5,365mm, ទទឹង 1,900mm, កម្ពស់ 1,809mm និង គម្លាតកង់មុខទៅកង់ក្រោយ 3,155mm ដែលផ្តល់ឱ្យរថយន្តមានប្រវែងធំ និងទំហំធំទូលាយល្អនៃផ្នែកខាងក្នុងកាប៊ីន។
រូបរាងខាងក្រៅរបស់ Maxus T90 មានការរចនាយ៉ាងល្អប្រណិតនិងមានអំណាច ដែលបង្ហាញដោយអក្សរ Maxus ដែលជាអត្ថសញ្ញាណរបស់ខ្លួន នៅលើប៉ាណាមុខដ៏ធំរបស់វាទើបធ្វើឱ្យវាកាន់តែកាច។ ចង្កៀងមុខរបស់វាមានលក្ខណៈតូចស្ដើងតែបំពាក់ដោយ LED ភ្លឺច្បាស់ល្អ និងផ្តល់ឱ្យរថយន្តភីកអាប់នេះកាន់តែមានរូបរាងបែបស្ព័រ។ នៅផ្នែកខាងក្រោយ មានការរចនាប្លែកភ្នែកជាមួយរបារភ្លើងពណ៌ក្រហមអមនឹងអក្សរ Maxus ដែលពិតជាមិនធម្មតានៅក្នុងពិភពរថយន្តភីកអាប់។
ផ្នែកខាងក្នុងនៃ Maxus T90 ភ្ជាប់មកជាមួយនូវមុខងារទំនើបៗល្អៗជាច្រើនដូចជា៖ កុងទ័រឌីជីថលទំហំ 10.25 អ៊ីញ, អេក្រង់ព័ត៌មានទំហំ 12.0 អ៊ីញ, ការបញ្ឆេះរថយន្តដោយប៊ូតុង push-start ignition, ដៃចង្កូតបានរចនាពីស្បែក និងបំពាក់ដោយគ្រាប់ចុចនៃមុខងារផ្សេងៗជាច្រើនសម្រាប់ការគ្រប់គ្រងពេលបើកបរ, ការកំណត់ល្បឿនថេរ, កៅអីអូតូសម្រាប់អ្នកបើកបរនិងអ្នករួមដំណើរខាងមុខ, កាម៉េរាថយក្រោយនិងសេនស័រជំនួយពេលចតរថយន្ត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធ ESP+ EBA (HAS, RMI, HDC), អាចកំណត់និងផ្តល់ដំណឹងពេលបើកបរលើសល្បឿន, ដំបូលបើកបែប Panoramic និងចំណុចពិសេសៗច្រើនទៀត ដែលបានធ្វើឱ្យ Maxus T90 ក្លាយជារថយន្តភីកអាប់ដ៏អស្ចារ្យ។
បើយោងតាមការរចនាដ៏មានអំណាចនេះ ជាមួយនឹងថាមពលដ៏ខ្លាំងក្លារបស់ Maxus T90 វាកំពុងបង្ហាញថា Maxus នឹងបន្តការចាប់ផ្តើមដ៏ល្អនៃការលក់របស់ពួកគេ ហើយជាពិសេសគឺការមកដល់ថ្មីនៃម៉ូឌែល T90 នេះ។ Maxus T90 ក៏មានការធានារយៈពេល ៣ ឆ្នាំផងដែរ ដែលផ្តល់ទំនុកចិត្តកាន់តែខ្ពស់ជូនដល់ម្ចាស់រថយន្ត។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!