👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Mazda 3 ត្រូវបានចេញមុខដំបូងចាប់តាំងពីឆ្នាំ ២០០៣ មកម្លេះ អ្វីដែរកាន់តែអស្ចារ្យ នោះម៉ូឌែលមួយនេះធ្លាប់ឈ្នះពានរង្វាន់ការរចនារថយន្តល្អផ្ដាច់គេលំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ ២០២០ ដែលជាពានរង្វាន់ដ៏វិសេសវិសាលមួយរបស់កម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA) ។ ទន្ទឹមនឹងនេះម៉ូឌែល mazda 3 ក៏ជារថយន្ដដែលមានការគាំទ្រច្រើនពីទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។

ដោយឡែកនៅឆ្នាំនេះក្រុមហ៊ុនក៏បានបញ្ចេញលក់ម៉ូឌែល Mazda 3 ស៊េរីឆ្នាំ ២០២២ ដោយបាននាំមកជាមួយជម្រើស Trim ចំនួន ៧ ដែលមានដូចជា 2.5 S, SELECT, PREFERRED, CARBON EDITION, PREMIUM, 2.5 TURBO និងចុងក្រោយគឺ 2.5 TURBO PREMIUM PLUS ប៉ុន្ដែ Advan Auto សុំឡើកយកជម្រើស Trim ចុងក្រោយមកធ្វើបទបង្ហាញ។

រថយន្ដ Mazda 3 ស៊េរីឆ្នាំ ២០២២ នេះបានបំពាក់មកជាមួយម៉ាស៊ីន Skyactiv-G ចំណុះ ២.៥ លីត្រ ជំនួយដោយ Turbocharge អាចផលិតកម្លាំងបានដល់ទៅ ២៥០ សេះនិងកម្លាំងរមួល ៣២០ ផោនហ្វីត ដំណើរការបង្វិលកង់ដោយប្រេព័ន្ធ i-Activ AWD ធ្វើការបញ្ចូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គស្វ័យប្រវត្តិ។

រថយន្ដមួយនេះមានសម្ថតភាពជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៥.៦ វិនាទី។ ជាមួយមួយគ្នានេះដែរសម្រាប់កម្រិតស៊ីសាំងវិញបើសិនជាបើកបរលើផ្លូវក្នុងក្រុងវិញ ១០០ គ/ម ស៊ីសាំង ៩ លីត្រ និងបើកបរលើផ្លូវហាយវេរ ១០០ គ/ម ស៊ីសាំង ៦ លីត្រ។ គួរបញ្ជាក់ផងដែរថាលក្ខណះពិសេសរបស់ម៉ាស៊ីន Skyactive-G វាមានសម្ថភាពជម្រុញយម៉ាស៊ីនមានសន្ទុះខ្លាំង និងអាចសន្សំសំចៃសាំបានដល់ទៅ ១៥% ។

ចំពោះលក្ខណះពិសេសរបស់ប្រព័ន្ធ (i-Activ AWD) វាខុសពីប្រព័ន្ធ AWD វ័យឆ្លាតលើឡានដទៃទៀត ដោយធ្វើការគណនាពីស្ថានភាពផ្លូវពីខាងមុខទុកជាមុន ហើយវាប្រើប្រាស់ សែនស័ររហូតទៅដល់ ២៧គ្រាប់ ដើម្បីគណនា ល្បឿនកង់ កម្លាំងម៉ាស៊ីន នឹងកង់មួយណាគួរទទួលកម្លាំងរមួលពីម៉ាស៊ីន ។

ជាពិសេសនោះគឺការបើកបររបស់យើង ទាក់ទងទៅនឹងមុំចង្កូត សម្ពាធហ្វ្រាំង និងទីតាំងចង្កឹះលេខ រួមជាមួយនិង ចលនា និងទីតាំងរបស់រថយន្តផងដែរ ទាំងទំនោរ និងសំទុះ។ លើសពីនោះទៀត គឺវាវាស់ស៊ីតុណ្ហភាពខាងក្រៅ និង ចលនារបស់ផ្លិតទឹកផងដែរ ដើម្បីចង់ដឹងថាយើងកំពុងតែ បើកនៅលើផ្លូវធម្មតា ផ្លូវដែលមានភ្លៀងធ្លាក់ឬ ធ្លាក់ព្រិល ជាដើម។ ដើម្បីឱ្យប្រព័ន្ធធ្វើការបានច្បាស់ជាក់លាក់ វាធ្វើវិភាគទិន្នន័យពីសែនស័រ ម្តងហើយម្តងទៀតក្នុងរយៈពេល ២០០ដងក្នុង ១ វិនាទីឯណោះ។

ចំណែកឯការរចនាបទនៅផ្នែកខាងក្នុងកាន់តែពិសេសជាមួយការដេរដោយដៃផ្ទាល់យ៉ាងហ្មត់ចត់គ្រប់ផ្នែកទាំងអស់ដែរស្រោមដោយស្បែកដ៏ប្រណិត។ ស្របគ្នានេះដែរនៅលើតាប្លូកណ្ដាលវាបានបំពាក់មកជាមួយអេក្រង់កម្សាន្ដ touchscreen ទំហំ ៨ អ៊ីញ ជាមួយប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto មានរន្ធ USB ពីរ អបមកជាមួយឆ្នាំងសាកទូរស័ព្ទឥតខ្សែរ បំពាក់ដោយប្រព័ន្ធសម្លេងម៉ាក Bose ចំនួន ១២ គ្រាប់ថែមទៀតផង។

បន្ថែមពីនេះទៅទៀតនៅលើកុងសូលកណ្ដាលមានប៉ូតុងបញ្ជារបង្វិលសម្រាប់ផ្លាស់ប្ដួរមុខងារផ្សេងៗ និងមានប៉ូតុងប្ដូរ Mode បើកបរទៅ Sport Mode អាចដាក់លេខឡើងចុះបានជាមួយ paddle shiftដែលមាននៅជាប់ចង្កូតឡានបានយ៉ាងងាយស្រួល។ ត្រឡប់អារម្មណ៌មកមើលរូបរាងខាងក្រៅវិញផ្នែកខាងមុខបានបំពាក់ចង្កៀងប្រភេទ Signature LED បែបប្រពៃណីជាស្តង់ដាររបស់ Mazda អមមកជាមួយអំពូល Daytime Running light និងអំពូលកាត់អ័ព្ទមួយគូចំណែកឯផ្នែកខាងក្រោយក៏បានបំពាក់ជាមួយចង្កៀងប្រភេទ LED ដូចគ្នាដែរ។

បើនិយាយពីចំណុចសុវត្ថិភាពវិញឡាននេះមានប្រព័ន្ធមុខងារជាច្រើនដែលបានបំពាក់មករួមមាន ប្រព័ន្ធហ្វ្រាំងចាប់អូតូនៅពេលគ្រោះថ្នាក់ខាងមុខ, ប្រព័ន្ធជំនួយការបើកបរចំកណ្តាលដនកន្លង, ប្រព័ន្ធជូនដំណឹងនៅពេលមានឡានឫអ្វីនៅក្បែរ, ប្រព័ន្ធហ្វាកូដឡើងចុះអូតូ -ល- ។ គួរបញ្ជាក់ផងដែរថាម៉ូឌែល Mazda 3 ស៊េរីឆ្នាំ ២០២២ នេះមានតម្លៃចាប់ផ្ដើមពី ២៣,១០០ ដុល្លារ រហូតដល់ ៣៤,៧៥០ ដុល្លារ (MSRP) ដែលវាជាតម្លៃចេញពីរោងចក្រ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?