👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រុមហ៊ុនផលិតឡានល្បីឈ្មោះ Mazda បានប្រកាសថានឹងចេញឡានអគ្គិសនី និងអគ្គិសនីកូនកាត់ដល់ ១៣ ម៉ូដែលនៅឆ្នាំ ២០២៥ ដែលចាប់ផ្ដើមគម្រោងផលិតធំក្នុងឆ្នាំនេះ ហើយអាស៊ាន នឹងក្លាយទីផ្សារចម្បងមួយដែរ សម្រាប់ការនាំចេញរថយន្ដនេះ។

កាលពីខែមិថុនា ឆ្នាំមុន Mazda បានប្រកាសជាផ្លូវការថា ខ្លួននឹងផលិតរថយន្ដអគ្គិសនី ចំនួន ១៣ ម៉ូដែល នៅឆ្នាំ ២០២៥ ជាការចាប់ផ្ដើមក្នុងដំណើរឆ្ពោះទៅរកការផលិតឡានអគ្កិសនីសុទ្ធនៅឆ្នាំ ២០៣០ និងផែនការបំពុលបរិយាកាសស្មើសូន្យរបស់ខ្លួននៅឆ្នាំ ២០៥០។

សម្រាប់រថយន្ដទាំង ១៣ ម៉ូដែលរួមមាន រថយន្ដប្រភេទអគ្កិសនីសុទ្ធចំនួន ៣ម៉ូដែល រថយន្ដប្រភេទ Hybrid ចំនួន ១០ ម៉ូដែល និង Plug-in Hybrid ចំនួន ១០ ម៉ូដែល ដោយរថយន្ដទាំងអស់នឹងត្រូវប្រើប្រាស់នូវស្ថាបត្យកម្មថ្មីរបស់ Mazda ឈ្មោះថា SkyActive multi -solution scalable architecture បូកបញ្ចូលជាមួយប្រព័ន្ធ Hybrid របស់ Toyota (Toyota’s Hybrid System)។

Mazda បានឲ្យដឹងថា នៅឆ្នាំ ២០២២ នេះ ខ្លួននឹងចាប់ផ្ដើមដំណើរការផលិតឡានពីគម្រោងនេះ ដោយមានដូចជា Hybrid ចំនួន ៣ ម៉ូដែល, Plug-in Hybrid ចំនួន ៥ ម៉ូដែល និងឡានអគ្កិសនីសុទ្ធទាំង ៣ ម៉ូដែល ដែលម៉ូដែលដំបូង ទើបតែបានបង្ហាញខ្លួនកាលពីចុងឆ្នាំមុននោះគឺ Mazda MX-30 ឆ្នាំ ២០២២ ។

Mazda បានបន្ថែមទៀតថា សម្រាប់ទីផ្សារនាំចេញរថយន្ដទាំង ១៣ ម៉ូដែលនេះ ខ្លួននឹងផ្ដោតសំខាន់ទៅលើប្រទេស ជប៉ុន, អ៊ឺរ៉ុប, អាមេរិក ចិន និងជាពិសេសគឺទីផ្សារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព Mazda នឹងបំពាក់បច្ចេកវិទ្យាដែលខ្លួនបានសហការបង្កើតជាមួយ Toyota និងក្រុមហ៊ុន បច្ចេកវិទ្យាល្បីឈ្មោះរបស់ជប៉ុន Denso មានឈ្មោះថា Mazda Co-pilot Concept ដែលអាចឲ្យរថយន្ដប្ដូរពីមុខងារ បើកបរផ្ទាល់ទៅបើកបរស្វ័យប្រវត្ថិ ចត និងចេញពីចំណត បានដោយខ្លួនឯង ក្នុងករណីម្ចាស់រថយន្ដមិនអាចបើកបរបាន។

គួរបញ្ជាក់ផងដែរថា បើទោះបីជា Mazda បានប្រកាសគម្រោងអភិវឌ្ឍការផលិតរថយន្ដរបស់ខ្លួនទៅជាអគ្គិសនីសុទ្ធក៏ដោយ តែ Mazda ក៏បានសន្យាដែរថា ខ្លួននឹងមិនលុបបំបាត់ចោលការផលិតឡានប្រើម៉ាស៊ីនចំហេះក្នុងដែរ ដោយនឹងបន្ដការផលិត ទៅមុខទៀត ដោយប្រើប្រាស់ឥទ្ធនៈណាដែលបំពុលបរិយាកាសតិចបំផុត ជាក់ស្ដែងបច្ចុប្ប Mazda កំពុងតែសហការស្រាវជ្រាវ ជាមួយក្រុមអ្នកវិទ្យាសាស្រ្ដដើម្បីប្រើប្រាស់ ឥន្ធនៈសរីរាង្គ ផលិតពីសមាសធាតុកែច្នែឡើងបាន។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី