👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Mazda គឺជាឡាន Crossover ឬ SUV ខ្នាតកណ្តាលមួយដែលទទួលបានការគាំទ្រច្រើនក្នុងចំណោមឡាន SUV ផ្សេងទៀត ខណៈដែលឆ្នាំ ២០២២ នេះ Mazda បានបញ្ចេញ CX-50 សេរ៊ី ២០២៣ រួចជាស្រេច កែទម្រង់ទាំងរូបរាងខាងក្រៅ បន្ថែមរសជាតិឲ្យការដេគ័រខាងក្នុង ជាពិសេសបំពាក់បច្ចេកវិទ្យាថ្មី ២ ដែល Upgrade CX-50 ពីឡាន SUV សម្រាប់បើកក្នុងក្រុង ទៅជា SUV ដែលដែលមានសមត្ថភាពបើកលើផ្លូវ Off-Road ។
បច្ចេកវិទ្យាធំទី ១ ដែល Mazda បានបន្ថែមថ្មីនោះហៅថា i-Active AWD ដែលបានកែទម្រង់សមត្ថភាពកាន់តែខ្ពស់ពីលើប្រព័ន្ធប៉ុង ២ AWD ជំនាន់មុនៗ ។ វាអាចប្រមូលព័ត៌មានពីសេនស័រចំនួន ២៧ គ្រាប់ ដើម្បីគណនាស្ថានភាពផ្លូវនៅខាងមុខទុកជាមុន ព្រមទាំងបញ្ជារលើការគ្រប់គ្រងកម្លាំងម៉ាស៊ីន ល្បឿនកង់ និងចែកកម្លាំងរមួលឲ្យបានសមស្រប ថាតើកង់មួយណាគួរទទួលកម្លាំងប៉ុណ្ណា ធ្វើឲ្យការបើកបររលួនល្អនៅគ្រប់ស្ថានភាពផ្លូវ ជៀសវាងឡានប្រើកម្លាំងតិចពេកឬខ្លាំងពេក នាំឲ្យខាតសាំង ។
i-Active AWD នឹងធ្វើការសិក្សាពីរបៀបបើកបររបស់តៃកុងឡាន ទាក់ទងទៅនឹងមុំចង្កូត សម្ពាធហ្វ្រាំង ទីតាំងចង្កឹះលេខ (ប្រអប់លេខរត់ចូលលេខមួយណា) រួមជាមួយនឹង ចលនា និងទីតាំងរបស់រថយន្តផងដែរ ។
ក្រៅតែពីនេះវាអាចទស្សន៍ទាយដឹងពីស្ថានភាពផ្លូវជាក់ស្តែង តាមរយៈការវាស់ស្ទង់សីតុណ្ហភាពខាងក្រៅ នឹងចលនារបស់ផ្លិតទឹក ដើម្បីដឹងថាយើងកំពុងបើកលើផ្លូវធម្មតា ផ្លូវមានភ្លៀងធ្លាក់ ឬមានព្រិលធ្លាក់ជាដើម ។
ដើម្បីទទួលបានទិន្នន័យច្បាស់ ហើយកំណត់ប្រព័ន្ធជើងក្រោម កម្លាំងម៉ាស៊ីន និងប្រអប់លេខ ឲ្យស៊ីជាមួយនឹងស្ថានភាពផ្លូវ វាត្រូវការវិភាគទិន្នន័យរហូតដល់ ២០០ ដងឯណោះ ក្នុង ១ វិនាទី ។
ដោយសារតែ CX-50 បាន Upgrade ប្រព័ន្ធ AWD ថ្មី អញ្ចឹងវាភ្ជាប់មកជាមួយ Driving Mode ថ្មីដូចគ្នា ដែល Mazda ដាក់ឈ្មោះឲ្យថា Intelligent Drive Select ហៅកាត់ថា (MI Drive) ដែលវាអាចប្ដូរ Mode បើកបរបាន ៣ នៅលើផ្លូវធម្មតារួមមាន Eco, Normal, Sport និងបានបន្ថែមមុខងារមួយទៀតគឺ Off-Road Mode ដែលវាមានសម្ថភាពបើកបរលើផ្លូវលំបាកបានយ៉ាងល្អ ជាពិសេសម្រាប់ម៉ូឌែលដែលប្រើ Turbo វាបានបន្ថែម Mode មួយទៀតហៅថា Towing Mode មានសមត្ថភាពអាចអូសសណ្ដោងបានរហូតទៅដល់ ១,៥៩០ គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា Mazda CX-50 បានផ្ដល់មកជាមួយម៉ាស៊ីនពីរជម្រើសរួមមាន ម៉ាស៊ីន ៤ ស៊ីឡាំង មិនមាន Turbo ដែលគេហៅថា Naturally Aspirated Engine ចំណុះ ២.៥ លីត្រ វាអាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ១៨៦ ផោនហ្វីត ជាមួយគ្នានេះវាអាចរត់ពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេល ៨.៧ វិនាទី ។
មួយប្រភេទទៀតប្រើប្រាស់ជាមួយម៉ាស៊ីន Turbocharged ចំណុះ ២.៥ លីត្រ អាចផលិតកម្លាំងបានដល់ទៅ ២៥៦ សេះ និងកម្លាំងរមួល ៣២០ ផោនហ្វីត ដែលវាអាចរត់ពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៦.៦ វិនាទី ក្នុងនោះវាបញ្ចូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គស្វ័យប្រវត្ដិ។
ទន្ទឹមនឹងនេះ ការឌីហ្សាញរូបរាងខាងក្រៅ ឈរនៅលើ DNA និងគ្រោងឆ្អឹងតែមួយជាមួយ CX-5 តែបានកែប្រែមុខមាត់ខុសពីមុនទាំងស្រុង ដោយប៉ាណាខាងមុខមើលទៅអំណាចហើយចង្កៀងខាងមុខ និងខាងក្រោយបានរចនាឡើងថ្មីមានភាពស៊ីវិល័យជាងឆ្នាំមុនៗ ។
បើក្រឡេកមកមើលផ្នែកខាងក្នុងនៃរថយន្ដវិញកាប៊ីនមានភាពធំទូលាយអាចផ្ទុកអ្នកដំណើរបាន ៥ អ្នក កៅអីដែលស្រោបដោយស្បែកប្រណិត បញ្ជាក់ដោយប៊ូតុងអេឡិចត្រូនិក អមមកជាមួយដំបូលបើក Panoramic Moonroof ។ ជាមួយគ្នានេះដែរវាបានបំពាក់អេក្រង់កម្សាន្ដទំហំ ៨.៨ អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ហើយប្រើប្រាស់ជាមួយ Speaker Bose ចំនួន ១២ គ្រាប់ផងដែល ។
សម្រាប់តម្លៃរបស់ CX-50 ស៊េរីឆ្នាំ ២០២៣ នេះវាមានតម្លៃរោងចក្រចាប់ផ្តើមពី ២៨,៦០០ ដុល្លារឡើងសម្រាប់ CX-50 S ដែលជាម៉ូឌែលទាបជាងគេបំផុត ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ