Mazda ចេញមុខសមាជិកថ្មី CX-60 កម្លាំង ៣២៣ សេះ ស៊ីសាំងតែ ១ លីត្រកន្លះក្នុង ១០០ គ.ម

អ្នកទស្សនា
1455
0/ AKlasseAuto Promotion
2022-03-Mazda-CX-60.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

ថ្មីៗនេះ តាមរយៈសារព័ត៌មាន Car and Drive បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ Mazda បានប្រកាសថា នឹងបញ្ចេញមុខរថយន្ដម៉ូដែលថ្មីរបស់ខ្លួនដែលជាប្រភេទ SUV ថ្មី​មានឈ្មោះថា Mazda CX-60 ដែលត្រៀមនឹងទម្លាក់មកក្នុងទីផ្សារអ៊ឺរ៉ុបមុនគេក្នុងពេលឆាប់ៗនេះ។ 

រូបភាព៖ New Mazda SUV CX-60 (Car and Drive)
រូបភាព៖ New Mazda SUV CX-60 (Car and Drive)

Mazda CX-60 នេះប្រើប្រាស់ម៉ាស៊ីនកូនកាត់ Plug-in Hybrid ស៊ីឡាំង​ចំណុះ 2.5 litre និង ម៉ូទ័រអគ្គិសនីកម្លាំង ១៣៤ សេះ ដែលសរុបទាំងអស់វាអាចផលិតកម្លាំងបាន ៣២៣ សេះ បំពាក់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងរត់ដោយប្រើប៉ុង ២​ All-wheel Drive។ ក្នុងនោះដែរ វាអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៦២.៧ គីឡូម៉ែត្រ ជាមួយអាគុយថាមពល ១៧.៨ kWh។ 

រូបភាព៖ New Mazda SUV CX-60 ផ្នែកខាងក្នុង (Car and Drive)
រូបភាព៖ New Mazda SUV CX-60 ផ្នែកខាងក្នុង (Car and Drive)

Mazda CX-60 ជាប្រភេទរថយន្ដ SUV​ រូបរាងស្រដៀងទៅម៉ូដែល CX-5 តែប្រើទម្រង់ម៉ូដថ្មីរបស់ Mazda ដែល ធំទូលាយ ទំនើបជាង ជាមួយនឹងកៅអី ២ជួរ។ 

សម្រាប់ផ្នែកខាងក្នុងវិញ ត្រូវបានរចនាឲ្យមានលក្ខណៈប្រណិតដូចគ្នា ដូចជាមានប្រើប្រាស់ក្រណាត់ woven fabric, ពូកស្បែក nappa និង ឈើប្រណិត នៅលើពូក កៅអី និង តាបឡូផងដែរ។ 

រូបភាព៖ ក្រណាត់ប្រភេទ Woven Fablic ប្រណិតពាសលើតាបឡូ
រូបភាព៖ ក្រណាត់ប្រភេទ Woven Fablic ប្រណិតពាសលើតាបឡូ

ទាក់ទងនឹងតម្លៃវិញ Mazda នៅមិនទាន់បង្ហើបនៅឡើយទេ ដោយរង់ចាំដល់ថ្ងៃទម្លាក់មកដល់ទីផ្សារតែម្ដង ដោយគ្រាន់តែបានឲ្យដឹងថានឹងមកដល់ទីផ្សារអ៊ឺរ៉ុបមុនគេ។ Mazda ក៏បានបន្ថែមទៀតថា បន្ទាប់ពី CX-60 ខ្លួនក៏ត្រៀមនឹងបញ្ចេញម៉ូដែលថ្មី ២ទៀតដែរ មានដូចជា Mazda CX-70 ជាមួយកៅអី ២ជួរ និង Mazda CX-90 បំពាក់កៅអី ៣ជួរ ជាម៉ូដែលជំនួសឲ្យ CX-9 នាពេលបច្ចុប្បន្ន។

រូបភាព៖ New Mazda SUV CX-60 (Car and Drive)
រូបភាព៖ New Mazda SUV CX-60 (Car and Drive)

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More