ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
Sequoia គឺជាឈ្មោះឡាន SUV ខ្នាតធំមួយក្នុងគ្រួសារ Toyota ខណៈដែល Sequoia 2023 ត្រៀមចេញលក់ឆាប់ៗនេះ ត្រូវបាន Toyota កែទម្រង់ថ្មី បង្កាត់ពូជចេញពី Toyota Tundra 2022 ជាមួយនឹងសមត្ថភាពខ្លាំងដូចគ្នានឹងរៀមច្បង Land Cruiser ។
Sequoia ២០២៣ ត្រូវបានគេចែកជា ៥ ជម្រើស គឺ SR5, Limited, Platinium, Capestone និង TRD Pro ។
ឡានកូនកាត់មួយនេះ ប្រើប្រាស់ម៉ាស៊ីនកូនកាត់ ដែលចែកពីបងប្អូនរបស់វា ពោលគឺវាប្រើម៉ាស៊ីន Hybrid ជំនាន់ថ្មី i-Force Max 3.5L V6 ផលិតកម្លាំងបានច្រើនដល់ទៅ ៤៣៧ សេះ ជាមួយកម្លាំងរមូល 583 lb.-ft ដែលធ្វើឲ្យវាអាចអូសសណ្តោងទម្ងន់បាន ៤ តោនយ៉ាងស្រួល ។
អមមកជាមួយម៉ាស៊ីននេះដែរ Sequoia រត់ដោយប្រអប់លេខ ១០ វគ្គអូតូ ECT-i ដែលគ្រប់គ្រងដោយប្រព័ន្ធអេឡិចត្រូនិក ធ្វើឲ្យការបើកបរ Sequoia មានភាពបត់បត់ល្អ ដូរលេខចុះឡើងរលូនទៅតាមស្ថានភាពផ្លូវ ។
បន្ថែមពីលើសមត្ថភាពក្នុងការបើកបរទូទៅ Toyota បានបន្ថែម TRD Off-Road Package សម្រាប់អ្នកចង់យក Sequoia ចូលព្រៃ ដោយមានមុខងារបន្ថែមមួយចំនួនដូចជា មុខងារ Lock ប៉ុងក្រោយ, Multi-Terrain Select និង Crawl Control ជាដើម។
ចំពោះ Option ខ្ពស់បំផុត TRD Pro ត្រូវបាន Toyota ឌីហ្សាញមានរាងទ្រវែងខ្ពស់ស្រឡះ បំពាក់បូម Fox មិនចាញ់ Ford F-150 ក៏ដូចជាទ្រនាប់ការពារក្បាលឡាន TRD Skid Plate ផងដែរ។
រីឯទម្រង់ការឌីហ្សាញរូបរាងខាងក្រៅវិញ យើងអាចនិយាយបានថា នេះជាឡាន Tundra 2022 Version SUV ដូចជាក់ស្តែងមួយកំណាត់ខាងមុខនេះ វាស្ទើរតែដូចគ្នាបេះដាក់នឹង Tundra ទៅហើយ ។
នៅពីក្នុងរូបរាងសាច់ដុំនេះ Sequoia បំពាក់ដោយកៅអីចំនួន ៣ ជួរ ជំនួយដោយអេឡិចត្រូនិកដើម្បីងាយស្រួលបត់ឡើងចុះ ។
ចំពោះការដេគ័រនៅខាងក្នុង យើងអាចនិយាយបានថា វាប្រណិតទំនើបមើលចូលភ្នែកប្រហាក់ប្រហែលនឹង Land Cruiser LC300 ដែរ ដូចជាក់ស្តែងយើងទទួលបានកៅអីស្បែកប្រណិត អេក្រង់ Touch ទំនើបដល់ទៅ ១៤ អ៊ីញ កុងទ័រឌីជីថល ជាមួយជម្រើស Head Up Display ទំហំ ១០ អ៊ីញ ដែលអាចភ្ជាប់មកជាមួយមុខងារ Apple Carplay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែដូចមុន ហើយអ្វីដែល Fan Toyota ត្រូវការមួយចំណុចទៀតនោះគឺ ប្រព័ន្ធសម្លេង JBL ។
ចុងក្រោយនោះ Sequoia ក៏បានបំពាក់មកជាមួយកញ្ចក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5 ដែលមានដូចជា ប្រព័ន្ធការពារគ្រោះថ្នាក់នៅខាងមុខ មុខងារជូនដំណឹងពេលឡានចេញក្រៅគន្លង ភ្លើងហ្វាកូដអូតូ មុខងារកំណត់ល្បឿន Radar Cruise Control មុខងាររក្សាឡានចំកណ្តាលគន្លង និងមុខងារចាប់ស្លាកសញ្ញាចរាចរណ៍ ជាដើម។
គួរបញ្ជាក់ដែរថា Toyota Sequoia ឆ្នាំ ២០២៣ នេះ មិនទាន់ចេញតម្លៃយ៉ាងណាឲ្យប្រាកដទេ ក៏ប៉ុន្តែ Sequoia សេរីចាស់ៗមានតម្លៃចាប់ពី $50,500 រហូតដល់ $64,225 ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា