ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ Mercedes Benz កាលពីពេលថ្មីៗនេះ បានបើកបង្ហាញនូវគម្រូឡានអគ្គិសនី អនាគត របស់ខ្លួន ជាប្រភេទឡាន Sedan ខ្សែស្រឡាយ EQs បំពាក់បច្ចេកវិទ្យាទំនើប ជាមួយរូបរាងប្លែក ជាពិសេសគឺមានសមត្ថភាពខ្លាំងអាចបើកបរបានចម្ងាយជិត ១០០០ គម។

“Mercedes Benz Vision EQXX គឺជាឡានអគ្គិសនីអនាគតមួយដែលមនុស្សគ្រប់គ្នាតែងតែស្រម៉ៃ ចង់បានរហូតមក” នេះគឺជាសម្ដីរបស់លោក Ola Källenius អគ្គនាយកប្រចាំក្រុមហ៊ុន Mercedes។

Mercedes Benz Vision EQXX អាចបើកបានចម្ងាយឆ្ងាយរហូតដល់ ៩៩៨ គម រាល់ពេលសាកពេញម្ដងៗ ដោយវាប្រើប្រាស់ថាមពលអគ្គិសនីតិចជាង ១០ គីឡូវ៉ាត់ម៉ោង សម្រាប់ការបើកបរចម្ងាយ ១០០ គម ក្នុងទីប្រជុំជន។ អាគុយរបស់វាមានលក្ខណៈស្ដើងជាងអាគុយឡាន អគ្គិសនីសេរី EQs មុនៗ ដល់ទៅ ៣០% តែអាចផ្ទុកថាមពលបាន ១០០ គីឡូវ៉ាត់ម៉ោង។ លើសពីនេះទៅទៀត នៅលើដំបូលរថយន្ដក៏បានបំពាក់ជាមួយបន្ទះអុលដ្រាសូឡាស្ដើង អាចជួយសាកអាគុយថយន្ដបន្ថែមទៀត បើគិតជាចម្ងាយបើកបរគឺជាង ២៥គម ។

រូបភាព៖ Mercedes Vision EQXX[/caption]
សម្រាប់រូបរាងរបស់វាវិញ ក្រុមហ៊ុន Mercedes Benz បានសហការគ្នាជាមួយក្រុមវិស្វករមកពី Formula 1 និង Formula E រចនាធ្វើឲ្យវាមានទម្ងន់ខ្លួនស្រាលត្រឹមតែ ១ ៧៥០គីឡូក្រាម។
នៅផ្នែកខាងក្នុង Vision EQXX បានបំពាក់ជាមួយអេក្រង់កម្សាន្ដប្រភេទ LED 8k ទំហំ ៤៧.៥ អ៊ីញ លាតសន្ធឹងពេញមួយតាបឡូមុខ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ NAVIS Automotive System សម្រាប់ទំនាក់ទំនង បូករួមនឹងបច្ចេកវិទ្យាបញ្ជាតាមសម្លេង ដែលហៅថា Mercedes Voice Assistant ផងដែរ។
អត្ថបទដោយ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី