👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់អាល្លឺម៉់ង់ Mercedes និងចិន Geely បានប្រកាសនាំយករថយន្ដអគ្គិសនីឆ្លាតវៃ ដែលជាការផលិតសហការគ្នារវាងក្រុមហ៊ុនទាំងពីរ ចូលមកលក់ក្នុងទីផ្សារប្រទេសពីរ នាតំបន់អាស៊ីអគ្នេយ៍ នោះគឺ ម៉ាឡេស៊ី និងហួសចូលដល់ទីផ្សារប្រទេស ថៃ។

បន្ទាប់ពីប្រកាសលើគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់រថយន្ដអគ្កិសនីរបស់ខ្លួន តាមរយៈការអនុវត្តយុទ្ធសាស្រ្ដ ដូចជា ការបន្ធូរបន្ថយពន្ធ និងការផ្ដល់ជាទឹកប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋឲ្យទិញរថយន្ដអគ្គិសនីជាដើម ប្រទេសអាស៊ាន ដូចជា ថៃ និងម៉ាឡេស៊ី បានទទួលការវិនិយោគទុនពីក្រុមហ៊ុនរថយន្ដអគ្គិសនីផ្សេងៗ មកដាក់រោងចក្រផលិត ផ្គុំនិងដំឡើង ព្រមទាំងតាំងសាខាចែកចាយលក់ក្នុងប្រទេសរបស់ខ្លួនជាបន្ដបន្ទាប់ ជាក់ស្ដែង បន្ទាប់ពីប្រកាសបញ្ចុះពន្ធគ្រប់ប្រភេទ សម្រាប់ឡានអគ្គិសនី បច្ចុប្បន្ន ម៉ាឡេស៊ី កំពុងត្រៀមខ្លួនស្វាគមន៍ទទួលការដាក់ទុនលក់ខ្នាតធំពីក្រុមហ៊ុន Toyota និង ការនាំចូលបន្ថែមពី Tesla រីឯ
ថៃ វិញ ក៏បានសហការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដូចជា Great Wall motor, MG, Tesla និងក្រុមហ៊ុនចិនដទៃទៀត ឲ្យចូលមកប្រទេសខ្លួនដែរ
ហើយ ថ្មីៗទៀតសោត ក្រុមហ៊ុនដូចជា Mercedes Benz AG និង Zhejiang Geely ក៏ទើបតែបានប្រកាសថានឹងចូលមក រកស៊ីក្នុងប្រទេសទាំងពីរ នាពេលឆាប់ៗនេះផងដែរ ជាមួយឈ្មោះរួមគ្នាថា ក្រុមហ៊ុន Proton។

ឡានអគ្គិសនីថ្មីក្រោមការសហការគ្នារវាង Mercedes Benz និងGeely នេះ ត្រូវបានផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរវាហក្រុមហ៊ុនទាំងពីរ ឈ្មោះថា Proton ។
បើតាមការចុះផ្សាយពី TECHWIRE ASIA បានឲ្យដឹងថា រថយន្ដអគ្គិសនីឆ្លាតវៃនេះ នឹងត្រូវផលិតក្នុងតំបន់ Xi’an ប្រទេសចិន មុននឹងនាំចេញមកលក់នៅម៉ាឡេស៊ី និងថៃ ហើយបើតាមការឲ្យដឹងបន្ថែមពី ក្រុមហ៊ុន Proton ផងដែរថា ក្រៅពីរថយន្ដអគ្គិសនីឈ្លាសវៃនេះ ខ្លួនក៏មានគម្រោងនាំយករថយន្ដប្រភេទផ្សេងៗដូចជា Hybrid (HEV) និង Plug-In-Hybrid (PHEV) មកទីផ្សារនេះផងដែរ។

គួរបញ្ជាក់ថា
ដើម្បីទាក់ទាញក្រុមហ៊ុនយានយន្ដអគ្គិសនីឲ្យចូលក្នុងប្រទេសរបស់ខ្លួនកាន់តែច្រើន ក្រៅពីការបញ្ចុះពន្ធ និងផ្ដល់ជំនួយទឹកប្រាក់ ម៉ាឡេស៊ី និងថៃ បានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រួលការប្រើប្រាស់ឡានអគ្គិសនី ដល់ប្រជាពលរដ្ឋ ដោយគិតមកដល់ដើមឆ្នាំ ២០២២ ថៃមានស្ថានីយ៍សាកអាគុយឡានអគ្គិសនីច្រើនជាង ១៤០៦ ទីតាំង ម៉ាឡេស៊ី មានច្រើនជាង ៥០០ ហើយគ្រោងសាងសង់ឲ្យបានលើស ១០០០ ទីតាំង នៅឆ្នាំ ២០២៥ បូករួមនឹងការបំពាក់ បច្ចេកវិទ្យាទំនើបនៅតាមស្ថានីយ៍នីមួយៗដូចជា ប្រព័ន្ឌគិតលុយអនឡាញ សេវាកម្មពិសេសសម្រាប់ឡានអគ្គិសនីជាដើម។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T