ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់អាល្លឺម៉ង់ Mercedes បានប្រកាសបង្ហាញ រថយន្ដអគ្គិសនីប្រភេទ sedan ថ្មីរបស់ខ្លួន ដែលមានកម្លាំង ៦៧៧ សេះ ឈ្មោះថា Mercedes AMG EQE។

Mercedes AMG EQE ត្រូវបានប្រើប្រាស់ស្ថាបត្យកម្មបែបឡានអគ្គិសនីសុទ្ធរបស់ Mercedes ឬហៅថា Electric-Only Platform ដោយវាមានរាងមូល និងខ្លី ជាងឡានសាំង ម៉ូដែល E-Class របស់ Mercedes ។

AMG EQE នេះមានភ្ជាប់មកជាមួយនឹងប្រព័ន្ធ Dynamic Plus ប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំងបាន ៦៧៧ សេះ ហើយអាចជាន់បានពីល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៣.២ វិនាទី។ វាអាចបញ្ចេញកម្លាំងបាន ៦១៧ សេះ សម្រាប់ម៉ូដែលដែលគ្មានប្រព័ន្ធ Dynamic Plus និង នៅពេលបើកបរដោយប្រើ Sport+ mode។

ឡានអគ្គិសនីថ្មីនេះប្រើប្រាស់ប៉ុងពីរ All Wheel Drive និងប្រព័ន្ធជើងក្រោមវៃឆ្លាត ឬហៅថា Automatically adjust suspension ដែលអាចឲ្យវាងាយស្រួលបត់បែនក្នុងស្ថានភាពផ្លូវខុសៗគ្នា ដូចជាអាចបន្ទាបខ្លួនឲ្យទាបជាងធម្មតាពេលបើកបរក្នុង Sport mode ឬ ក្នុងល្បឿនលឿនជាដើម។

សម្រាប់ផ្នែកខាងក្នុងវិញ Mercedes បានភ្ជាប់មកជាមួយអេក្រង់យក្ស Hyperscreen ដែលពាសមួយ មុខតាបឡូ dashboard តែម្ដង។
គួរបញ្ជាក់ដែរថា Mercedes មិនទាន់ប្រាប់ឲ្យដឹងពីតម្លៃ រថយន្ដអគ្គិសនីថ្មី AMG EQE នៅឡើយទេ ដោយគ្រាន់តែបានបង្ហើបថា វានឹងមានវត្តមានលើទៅផ្សារនៅដើមឆ្នាំក្រោយនេះ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី