👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Mercedes Benz គឺជាក្រុមហ៊ុនផលិតរថយន្ដប្រណិតរបស់អាល្លឺម៉ង់់ ដែលផលិតរថយន្ដទំនើប Luxury តម្លៃកប់ក្ដោង ដែលក្នុងនោះម៉ូឌែលរថយន្ដថ្លៃពេញនិយមជាងគេរបស់ខ្លួនគឺ Maybach ប៉ុន្ដែថ្មីៗនេះ Mercedes Benz បានប្រកាសថាខ្លួនបានបង្កើតបុត្រសម្ព័ន្ធរថយន្ដមួយសេរីទៀត ដែលទំនើប ប្រណិត ជាពិសេស គឺតម្លៃកប់ជាង Maybach នោះគឺ the Maybach SL-Class “Mythos” ។

យោងទៅតាមការ ឲ្យដឹងពីសារព័ត៌មាន CNET, ក្រុមរថយន្ដប្រណិតថ្មី Mercedes “Mythos” គឺត្រូវបានរចនាឡើងដោយយកគម្រូទៅតាមរថយន្ដ Roadster SL-Class series របស់ Mercedes ដោយ បានកែលម្អបន្ថែមសមត្ថភាព ប្រណិតភាព ឲ្យកាន់តែអេមជាងមុន ។
តាមការបង្ហាញរូបភាព ចំនួន ២សន្លឹកពី Mercedes មិនបានឲ្យឃើញពីរូបរាងច្បាស់លាស់របស់វានោះទ តែគេសង្កេតឃើញថា ផ្នែកខាងក្រៅវារំលេចពណ៌ ២ផ្សេងគ្នាលើឡានតែមួយ ជាពិសេសគឺនៅរក្សាបាននូវប៉ាណាមុខបញ្ឈរៗ ដែលជាអត្តសញ្ញាណរបស់ Mercedes ដដែល ដងខ្លួនត្រូវបានពន្លូតឲ្យរាងវែងជាងមុន ប្រើម៉ូដកង់ខុសគ្នា ជាដើម។

ទាក់ទងជាមួយនឹងរយៈពេលកំណត់ការបង្ហាញខ្លួនរបស់ ម៉ូឌែលបុត្រសម្ព័ន្ធថ្មីនេះ ក្រុមហ៊ុន Mercedes នៅមិនទាន់បានបញ្ជាក់បានច្បាស់នៅឡើយទេ ដោយគ្រាន់តែបានប្រាប់ថា រថយន្ដនេះនឹងត្រូវផលិតឡើងសម្រាប់តែអតិថិជនដែលជាអ្នកស្រឡាញ់ចូលចិត្ត Mercedes ពិតៗ ដើម្បីរក្សាកិត្តិនាម ជារថយន្ដលំដាប់កំពូលរបស់ខ្លួន ក្នុងនោះ Mercedes ក៏ទើបតែបានប្រកាសថា ខ្លួននឹងវិនិយោគទុន ឲ្យបានច្រើនជាមុនលើការផលិតរថយន្ដ ប្រណិតថ្លៃៗ ដើម្បីជាប់ឈ្មោះជាម៉ាកសញ្ញាដែលផលិតរថយន្ដប្រណិត និងមានតម្លៃថ្លៃជាងគេបង្អស់ក្នុងទីផ្សាររថយន្ដ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី