ក្រុមហ៊ុនផលិតរថយន្ដលំដាប់ល្បីឈ្មោះ Mercedes Benz បានចេញសាកល្បងឡានអគ្គិសនីបច្ចេកវិទ្យាខ្ពស់ Vision EQXX របស់ខ្លួន ហើយទទួលបានលទ្ធផលមិនធម្មតា ដោយសម្រេចការរត់បានចម្ងាយលើស ១០០០ គីឡូម៉ែត្រ ជាមួយនឹងថាមពលថ្ម តែមួយពេញប៉ុណ្ណោះ។
តាមការចុះផ្សាយពីសារព័ត៌មាន Top Gear បានឲ្យដឹងថា Mercedes Vision EQXX គឺជាគម្រូរថយន្ដអគ្គិសនី sedan ក្នុងក្រុមរថយន្ដអគ្គិសនី Mercedes EQ ដែល Mercedes បានចំណាយពេល អភិវឌ្ឍលើទ្រង់ទ្រាយ និងជាពិសេស ទៅលើបច្ចេកវិទ្យា ផលិតថ្ម ដែលមានគុណភាពខ្ពស់ រហូតមកដល់ពេលថ្មីៗនេះ Vision EQXX បានចេញបើកសាកល្បង សមត្ថភាពលើកដំបូង ដោយចេញពីចំណុច Sindelfingen ក្បែរ ក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ កាត់ ជ្រលងភ្នំ Swiss Alps បន្ដទៅកាត់ខាងជើង អ៊ីតាលី និងបញ្ចប់ត្រង់ចំណុច Cassis ប្រទេសបារាំង ដែលគិតជាចម្ងាយ ១០០៨ គីឡូម៉ែត្រ ក្នុងរយៈពេល ១២ ម៉ោង ជាមួយថាមពលតែមួយពេញប៉ុណ្ណោះ អ្វីដែលពិសេសជានេះគឺ វានៅសល់ថ្ម ដែលអាចរត់បានដល់ចម្ងាយ ១៤០ គីឡូម៉ែត្រថែមទៀត ផងដែរ នេះគឺជាជោគជ័យមួយសម្រាប់ក្រុមហ៊ុន Mercedes ដើម្បីបង្ហាញសមត្ថភាពខ្ពស់នៃថ្ម ultra long range ដែល Mercedes បានផលិតមក ជាមួយទម្ងន់ស្រាល ថាមពល ១០០kWh ផលិតកម្លាំងបាន ២៤៤ សេះ ក្នុងនោះ Vision EQXX អាចជាន់ល្បឿនបានពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៧ វិនាទី។
តាមការឲ្យដឹងខ្លះៗពីក្រុមហ៊ុនថា ក្រៅតែពីអាគុយថាមពលខ្ពស់ វាត្រូវបានរចនាដោយប្រើប្រាស់ទម្រង់ Aerodynamic រថយន្ដមានរាងជា ដំណក់ទឹក(ភ្នែក) ដែលមុខកាត់កកិតនឹងខ្យល់មានកម្រិតទាបត្រឹម ០.១៧ និងទម្ងន់ស្រាលត្រឹមតែ ១ ៧៥៥ គីឡូក្រាម ធ្វើឲ្យការរត់លើផ្លូវរបស់វា smooth និងសន្សំថាមពលបានច្រើន ក្នុងនោះ វាក៏មានពាសបន្ទះសូឡា នៅលើដំបូល ដែលពេលវាបើកចំតំបន់ដែលមានថ្ងៃរះខ្លាំង វាអាចដំឡើងថាមពលឲ្យ រថយន្ដបាន ២% ទៀតផងដែរ។
យ៉ាងណាមិញ ព័ត៌មានផ្សេងៗទៀតទាក់ទងនឹងតម្លៃ និងថ្ងៃដែលវានឹងចេញមុខជាផ្លូវការនៅពេលណានោះ Mercedes នៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ តែបើយោងតាមស្ថានភាពរថយន្ដ ដែលជិតរៀបចំជិតរួចរាល់ហើយនោះ គេសន្និដ្ឋានថាវានឹងចេញក្នុងពេលឆាប់ៗនេះ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី