មកឆែកមើលសមត្ថភាព MG GT 2022 ថាតើ រូបរាងស្ព័រកាលីបនេះ បានតែល្អមើលឬក៏យ៉ាងណា?

អ្នកទស្សនា
369
0/ AKlasseAuto Promotion
2022-07-mg-gt-2022-1.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
MG GT គឺជា​រថយន្ត​ប្រភេទ Sedan ​មួយ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន SAIC Motor ក្រោម​ម៉ាកយីហោ MG ដែលចេញលក់លើទីផ្សារលើកដំបូងនៅក្នុងឆ្នាំ ២០១៤ មកម្លេះ ហើយវាក៏មានឈ្មោះល្បីល្បាញខ្លាំង និងមានការគាំទ្រច្រើន ជាពិសេសនៅលើទីផ្សារប្រទេសកម្ពុជា។

កាលពីថ្មីៗនេះម៉ូឌែល MG GT ស៊េរីឆ្នាំ ២០២២ ក៏ទើបតែបង្ហាញខ្លួនដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាផងដែរ កាន់តែពិសេសជាមួយរូបរាងកែប្រែថ្មីបែបស្ព័រ កម្លាំងខ្លាំង និងតម្លៃគួរសម្យអាចទទួលយកបាន រថយន្ដមួយនេះបានបំពាក់មកជាមួយម៉ាស៊ីន ១.៥ Turbo ដែលអាចផលិតកម្លាំងបាន ១៧៣ សេះ និងកម្លាំងរមួល ២៥០ ញូតុនម៉ែត្រ បញ្ជូនចលនាតាមរយៈប្រអប់លេខ អូតូ ៧ វគ្គ។

បើនិយាយពីសម្ថភាពជាន់ស្ទុះវិញឡាននេះអាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៨.៥ វិនាទី។ បន្ថែមពីនេះទៅទៀតអ្វីដែល MG GT ធ្វើបានល្អនោះគីវាមានការសន្សំសំចៃបានខ្ពស់ ជាមធ្យមវារត់ក្នុងចម្ងាយ ១០០ គីឡូម៉ែត្ររថយន្ដនេះស៊ីសាំងត្រឹម ៥ លីត្រតែប៉ុណ្ណោះ។

យ៉ាងណាមិញអ្នកគាំទ្រជាច្រើនបានរំពឹងថារថយន្ដមួយនេះនឹងនាំយកមកនូវបច្ចេកវិទ្យាច្រើន ដូចជាប្រព័ន្ធគ្រប់គ្រងការបន្សុទ្ធខ្យល់កម្រិតខ្ពស់ធ្វើឲ្យកាន់តែមានផាសុកភាពរីករាយក្នុងការធ្វើដំណើរ វាក៏បានបំពាក់មកជាមួយអេក្រង់កុងទ័រល្បឿនឌីជីថលទំហំ ១២.៣ អ៊ីញ អមមកមួយអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ១០ អ៊ីញច្បាស់ត្រជាក់ភ្នែក ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បានយ៉ាងងាយស្រួល។

បើត្រឡប់មកមើលផ្នែកខាងក្រៅវិញរចនាប៉ាណាជាសំណាញៗមើល​ទៅកាន់តែកាច រីឯចង្កៀងមុខបំពាក់ជាមួយអំពូល LED អូតូបើកបិទស្វ័យប្រវត្តិមានពន្លឺភ្លឺមើលឃើញច្បាស់ល្អបំផុត ហើយក៏កាន់តែទំនើបជាមួយកញ្ចក់ក្ដោបស្វ័យប្រវត្តិ និងបច្ចកវិទ្យាផ្សេងៗជាច្រើនទៀតផង។

គួរបញ្ជាក់ផងដែរថារថយន្ដម៉ូឌែល MG GT ស៊េរីឆ្នាំ ២០២២ នេះមានតម្លៃ ៣ ម៉ឺនដុល្លារជាងនៅលើទីផ្សារប្រទេសកម្ពុជាផ្ទាល់ហើយវាពិតជាសាកសម្យនឹងតម្លៃ​ ជាមួយរូបរាងឡានដ៏ស៊ីវីល័យមួយនេះ។
អត្ថបទដោយ៖ Nita @AdvanAuto

…………………………………………………………………..
 ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto
 Subscribe Youtube Channel : 👉Advan Auto
 Follow TikTok : 👉Advan Auto
 Follow Instagram : 👉Advan Auto

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More