👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
MG ជាម៉ាកសញ្ញារថយន្ដល្បីឈ្មោះ ដែលកំពុងតែមានប្រជាប្រិយភាពក្នុងទីផ្សារនាពេលបច្ចុប្បន្នជាមួយនឹងតម្លៃ សមរម្យ ហើយថ្មីៗនេះ MG Cambodia ក៏បាននាំយករថយន្ដម៉ូដែលពេញនិយមមួយទៀត របស់ខ្លួនឈ្មោះថា MG GT ឆ្នាំ ២០២២ ជាមួយនឹងតម្លៃក្នុងទីផ្សារកម្ពុជាសមរម្យខ្ទង់ ៣៨០០០ ដុល្លារ ក៏ប៉ុន្តែបើយើងក្រឡេកមើលតម្លៃនៅអារ៉ាប់វិញ ឃើញថាកាន់តែធូរថ្លៃ ត្រឹមតែជាង ១៥ ០០០ ដុល្លារអាមេរិកឡើងប៉ុណ្ណោះ។

MG GT 2022 គឺជាប្រភេទឡាន Sedan ជាមួយរូបរាងបែបជាឡានស្ព័រ យកម៉ូដតាម រថយន្ដ classic MGB sport ទ្វារ ២ រចនាឡើងដោយក្រុមហ៊ុន British Motor Corporation (BMC)។

វាបានចូលមកក្នុងទីផ្សារអារ៉ាប់កាលពីខែមិនា ឆ្នាំ ២០២១កន្លងទៅ ដោយក្រុមហ៊ុន MG Motor ប្រចាំអារ៉ាប៉រួម ដែលលក់ក្នុងតម្លៃចាប់ពី ១៥ ៦៩៥ ដុល្លារឡើងទៅសម្រាប់ម៉ូដែលធម្មតា ឬ Base Model និង ចាប់ពី ១៩ ៨៤៨ ដុល្លារឡើងទៅសម្រាប់ Turbo charged trim ។
វាត្រូវបានបំពាល់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១.៥លីត្រ ដែលអាចឲ្យវាជាន់បានល្បឿនពីសូន្យទៅ ១០០គម ក្នុងមួយម៉ោង ប្រើពេលតែ ៨ វិនាទី។
សម្រាប់រូបរាងខាងក្រៅ កាត់បែបស្ព័រច្រើន ផ្នែកខាងមុខបានរំលេចជាមួយប៉ាណាបែប “digital flaming grille” គួបផ្សំជាមួយគូទក្រោយ ducktail ។

រីឯផ្នែកខាងក្នុងបានរំលេចជាមួយពណ៌ក្រហម ខ្មៅ អមជាមួយគ្រឿងពូកកៅអីទន់ងាយស្រួលអង្គុយ មានប៉ូតុងបញ្ជាមុខងារច្រើនម៉ូដ ជាមួយអេក្រង់កម្រាន្ដ Touch Screen ទំហំ ១០អ៊ីញ អាចភ្ជាប់ជាមួយប្រព័ន្ធ Apple carPlay និង Android Auto អេក្រង់កុងទ័រទំហំ ១២.៣ អ៊ិញ ប្រព័ន្ធ cruise control, បញ្ឆេះឡានមិនបាច់ប្រើសោរ មានអំពូលភ្លើងបំភ្លឺស្វ័យប្រវត្តិ និងជាពិសេសគឺមុខងារបន្សុទ្ធខ្យល់នៅក្នុងឡាន ឬ Air Purifying Management System ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី