👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
MG គឺជាម៉ាកយីហោដែលកំពុងដំណើរការលើទីផ្សារ និងកំពុងមានការគាំទ្រច្រើននាពេលបច្ចុប្បន្ន ហើយថ្មីៗនេះ ក្រុមហ៊ុន MG Thailand បានបញ្ចេញនូវម៉ូឌែលមួយដែលប្រើប្រាស់ដោយប្រព័ន្ធ Plug-in Hybrid (PHEV) នៅលើទីផ្សារប្រទេសថៃ នោះគឺជា MG HS PHEV ស៊េរីឆ្នាំ ២០២២ រថយន្តនេះត្រូវបានរចនាឡើងយ៉ាងប្រណិត និងមានរូបរាងស្អាតទាំងខាងក្រៅ ខាងក្នុងដែលមានទំហំធំទូលាយ។

រថយន្ដម៉ូឌែល HS PHEV ស៊េរីឆ្នាំ ២០២២ នេះនៅតែបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំង Turbocharged ចំណុះ ១.៥ លីត្រ មានថាមពលអាគុយ ១៦.៦ kWh ដោយរួបញ្ចូលគ្នាផលិតកម្លាំងសរុបបាន ២៨០ សេះ និងកម្លាំងរមួល ៤៨០ ញូតុនម៉ែត្រ វាដំណើរការដោយកង់ខាងមុខ និងបញ្ចូនចលនាដោយប្រអប់លេខ ១០ វគ្គអូតូ ។

ចំពោះម៉ូឌែលមួយនេះវាអាចសាកអាគុយពីខាងក្រៅបានដោយរាល់ពេលដែលយើងសាកអាគុយ ១ ពេញ យើងអាចជិះបានចម្ងាយ ៦៧ គីឡូម៉ែត្រ (EV Mode) ជាមួយកម្រិតស៊ីសាំងតិច នៅពេលយើងរត់ដោយប្រើម៉ាស៊ីនចំហេះខាងក្នុងរួមគ្នាជាមួយអាគុយក្នុងចង្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំងត្រឹមតែ ១.៥ លីត្រតែប៉ុណ្ណោះ (នៅពេលយើងសាកអាគុយ ១ ពេញ) តែបើរត់ដោយប្រើប្រាស់សាំងសុទ្ធ ១០០ គីឡូម៉ែត្រវាស៊ីសាំង ៧.៣ លីត្រ។ ក្នុងនោះដែរ ម៉ាស៊ីនប៉ុណ្ណោះអាចឲ្យវាបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេល ៧.៥ វិនាទី។

ជាមួយគ្នានេះដែរ សុវត្ថិភាពក៏សំខាន់សម្រាប់អតិថិជនផងដែរ ដោយ MG HS បានបំពាក់មកជាមួយមុខងារផ្ដល់ដំណឹងដល់អ្នកបើកបរនៅពេលមានឧបស័គ្គនៅក្បែរ (BSD), ជំនួយការរក្សារការបើកបរអោយនៅចំកណ្ដាលកន្លង (LCA), ប្រព័ន្ធគ្រប់គ្រង់ល្បឿនស្វ័យប្រវត្តិ (ACC), ប្រព័ន្ធចាប់សញ្ញាចរាចរណ៍ (TJA), ការគ្រប់គ្រងហ្វ្រាំងនៅលើផ្លូវកោង (CBC),
ប្រព័ន្ធភ្លើងហ្វារឡើងចុះស្វ័យប្រវត្តិ (IHC) និង
ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ជាដើម (TPMS) ។
បើក្រឡេកមកមើលជាមួយការរចនាបទ ផ្នែកខាងក្នុងវិញវាបានបំពាក់មកជាមួយ កុងទ័រប្រភេទឌីជីថលដែលមានទំហំ ១២ អ៊ីញ រួមទាំងអេក្រង់កំសាន្ដ Touch Screen ទំហំ ១០ អ៊ីញ ដែលអាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ផងដែរ។
រីឯការដេគ័រខាងក្រៅ ផ្នែកខាងមុខបានប្រើប្រាស់ជាមួយចង្កៀងមុខប្រភេទ quad-LED projector រចនាគ្រីស្តាល់បួនគូ និងភ្លើងក្រោយមួយគូដែលបង្កើតឡើងដោយអំពូល LED ចំនួន ២១ គ្រាប់ជួយឲ្យវាកានតែស្រស់ស្អាតបន្ថែមទៀត។
សម្រាប់ MG HS PHEV ស៊េរីថ្មីនេះមានដាក់លក់នៅលើទីផ្សារប្រទេសថៃ ជាមួយតម្លៃ ១,២៩៩,០០០ បាត ដែលប្រហាក់ប្រហែលនឹង ៣ ម៉ឺន ៧ ពាន់ដុល្លារជាង ។
អត្ថបទដោយ ៖ Nita @Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា