ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរបាយការណ៍ពីសារព័ត៌មាន AutoCar កាលពីពេលថ្មីៗនេះបានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ MG នឹងចាប់ផ្ដើមដំណើរការផលិតរថយន្ដអគ្គិសនីប្រភេទស្ព័រថ្មីរបស់ខ្លួន ឈ្មោះថា MG Cyberster ត្រៀមចេញលក់នៅឆ្នាំ ២០២៤ នេះជាមួយនឹងសមត្ថភាពបើកបានចម្ងាយដល់ទៅ ៨០០គម រាល់ពេលសាកពេញម្ដង។

MG Cyberster ត្រូវបាន MG យកមកដាក់បង្ហាញជារថយន្ដម៉ូដែលគម្រូ (concept) ក្នុងកម្មវិធី Shanghai Motor Show កាលពីឆ្នាំ ២០២១ កន្លងទៅ ហើយបន្ទាប់ពីទទួលបានសំណើរចុះឈ្មោះទិញពីអតិថិជនជាង ៥០០០ សំណើរ, MG ក៏សម្រេចថានឹងចាប់ផ្ដើមសង្វាក់ផលិតកម្មរថយន្ដអគ្គិសនីស្ព័រនេះឲ្យចេញជារូបរាងពិត នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។

រូបភាព៖ MG Cyberster EV (Auto Car)
តាមសម្ដីអ្នកនាំពាក្យរបស់ក្រុមហ៊ុន MG បានឲ្យដឹងថា ក្រុមហ៊ុនសុំលាក់ទុកពីព័ត៌មានលម្អិតទាក់ទងនឹងសមត្ថភាព បច្ចេកវិទ្យាផ្សេងៗ ពី Cyberster សិន ដើម្បីទុកធ្វើជាការពញ្ញាក់អារម្មណ៍ដល់អតិថិជនរបស់ខ្លួន ដោយគ្រាន់តែបានបង្ហើបថា វាមានសមត្ថភាពអាចជាន់បានល្បឿនពី ០ ទៅ ១០០គម ក្នុងរយៈពេលតែ ៣វិនាទីប៉ុណ្ណោះ ហើយសម្រាប់រយៈចម្ងាយធ្វើដំណើរវិញវាអាចបើកបាន ៨០០គម រៀងរាល់ពេលសាកអាគុយពេញម្តងៗ។
សម្រាប់តម្លៃវិញក្រុមហ៊ុន ក៏មិនទាន់បានបង្ហាញនៅឡើយដែរ តែ MG សន្យាថា នឹងនាំមកជូនអតិថិជននូវរថយន្ថអគ្គិសនីស្ព័រដេលមានតម្លៃសមរម្យ និងមិនធ្លាប់មានរថយន្ដអគ្គិសនីស្ព័រណាមានដូច។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី