ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ឡានអគ្គិសនីម៉ូដែល MG ZS EV ដែលបានបង្ហាញមុខនៅប្រទេសថៃលើកដំបូងកាលពីឆ្នាំ ២០១៩ កន្លងទៅ ត្រៀមនិង បង្ហាញរូបរាងថ្មីនិងកម្លាំងខ្លាំងជាងមុន ក្នុងតម្លៃតែ ១,១៩០,០០០ បាត ឬ ៣៦០០០ ដុល្លារតែប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២២ ។
ឡានអគ្គិសនី MG ZS EV ស៊េរីថ្មីឆ្នាំ ២០២២ នេះមានជម្រើសចំនួន ២ ម៉ូដែលគឺ Standard Version និង Long Range Model ជាមួយកម្លាំងអាគុយអគ្គិសនីខ្លាំងជាងមុន។ ចំពោះម៉ូឌែល Standard បានបំពាក់កម្លាំងអាគុយ ៥១.១ គីឡូវ៉ាត់ម៉ោង ( kWh) ហើយមានសមត្ថភាពអាចរត់បានចម្ងាយ ៣២០ គីឡូម៉ែត្រ លើសពីស៊េរីចាស់ដែលរត់បានត្រឹមតែ ២៦៣ គម តែប៉ុណ្ណោះ។ វាបំពាក់ម៉ូទ័រខាងមុខ បានបន្ថែមកម្លាំង ២០គីឡូវ៉ាត់ ធ្វើអោយរថយន្តនេះផលិតកម្លាំងបានដល់ ១៣០ គីឡូវ៉ាត់ ប្រហាក់ប្រហែលនឹង ១៧៤ សេះ។
ចំណែកឯ ZS EV The Long Range Model វិញបានបំពាក់មកជាមួយអាគុយដែលមានកម្លាំង ៧២.៦ គីឡូវ៉ាត់ម៉ោង (kWh) ដែលអាចបង្កើនល្បឿនរហូតដល់ ៤៤០ គីឡូម៉ែត្រ។ វាអាចផលិតកម្លាំងបានរហូតដល់ ១១៥ គីឡូវ៉ាត់ ឬ ១៥៣ សេះ។
ចំពោះការសាកអាគុយវិញ Standard Version ត្រូវការសាករយៈពេល ១០ ម៉ោងនិង ៤០នាទី ជាមួយនឹងចរន្តអគ្គិសនី AC ៧ គីឡូវ៉ាត់ និង រយៈពេល ៦ម៉ោង និង ៤០នាទី សម្រាប់ Long Range Model ជាមួយចរន្តអគ្គិសនី AC ១១គីឡូវ៉ាត់ ។
លើសពីនេះ គេអាចសាកអាគុយតាមស្ថានីយ៍សាកល្បឿនលឿន កម្លាំងលើស ៥០ គីឡូវ៉ាត់ ដែលអាចសាក Standard Version បាន ៨០% ក្នុងរយៈពេលតែ ១ម៉ោង និង ៣នាទីតែប៉ុណ្ណោះ ឬ ៤២នាទី ជាមួយ Long Ranger Version ។
គួរបញ្ជាក់ដែរថា
មកទល់ពេលនេះ គឺមិនទាន់ច្បាស់ការនៅឡើយ ថាតើរថយន្តដែលលក់នៅទីផ្សារប្រទេសថៃនឹង ដាក់លក់ទាំងម៉ូឌែល Standard និង Long Range ឬយ៉ាងណា ។
អត្ថបទដោយ៖ ម៉ីស៊ាង
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!