ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈវីដេអូខ្លីដែលបានបង្ហោះក្នុងគណនី Twitter ផ្លូវការរបស់ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ MG ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន SAIC Motor កាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងបង្ហាញមុខរថយន្ដអគ្គិសនីថ្មីប្រណិតរបស់ខ្លួន នៅចុងឆ្នាំ ២០២២ ។
MG ត្រូវបានគេស្គាល់ថាជាម៉ាកសញ្ញារថយន្ដអង់គ្លេស ដែលមានតម្លៃសមរម្យ ហើយមកដល់់ពេលនេះ MG បានបញ្ចេញឡានអគ្គិសនីរបស់ខ្លួនបានពីរម៉ូដែលហើយ ដែលម៉ូដែលដំបូងគឺ MG ZS EV ដែលកំពុងតែធ្វើការកែកុនមុខមាត់ថ្មី និង MG5 EV ដែលទើបតែចេញកាលពីពេលថ្មីៗនេះ។
សម្រាប់រថយន្ដអគ្គិសនីថ្មីដែល MG គ្រោងនឹងបញ្ចូនមកលើទីផ្សារនេះមានឈ្មោះថា MG4 ជាប្រភេទរថយន្ដ Hatchback មានបណ្ដោយ ៤.៣ ម៉ែត្រ រៀងខ្លីជាងម៉ូដែល MG ZS បន្ដិច ជាមួយនឹងការរចនា ភ្លើងស្ដុប LED មួយខ្សែនៅផ្នែកខាងក្រោយ បូករួមការរចនាដំបូលកញ្ចក់បែប Panoramic ប្រណិតផងដែរ។
វាប្រើប្រាស់ប្រព័ន្ធផ្ដល់ថាមពលស្រដៀងគ្នានឹងម៉ូដែល MG ZS ដែរ ដោយបំពាក់ជាមួយអាគុយពីរជម្រើសមាន ៥១ kWh ឬ ៧៣ kWh ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ១៥៦សេះ និងបើកបរដោយប្រើប៉ុងមុខ។
រូបភាព៖ រថយន្ដអគ្គិសនីថ្មីរបស់ MG ត្រៀមចេញមុខក្នុងពេលឆាប់ៗនេះ
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងបច្ចេកវិទ្យាក្នុងក្រៅ ព្រមទាំងតម្លៃផងនោះ MG នៅមិនទាន់បានបង្ហើបនៅឡើយទេ ដោយរង់ចាំប្រកាសនៅថ្ងៃចេញសម្ភោធជាផ្លូវការក្នុងត្រីមាសទី ៤ឆ្នាំ ២០២២នេះ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!