👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
កាលពីថ្មីៗ នេះនៅក្នុងប្រទេសថៃសម្រាប់ពន្ធអាករលើយានយន្តអគ្គិសនី (EV) ត្រូវបានកាត់បន្ថយពី ៨ ភាគរយមក ២ ភាគរយរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ បើយោងតាមសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅលើគេហទំព័រ Royal Gazette កាលពីថ្ងៃពុធ។ គួរបន្តទៀតថាការផ្លាស់ប្តូរនេះមានគោលបំណងជំរុញការប្រកួតប្រជែងរបស់ប្រទេសក្នុងឧស្សាហកម្មរថយន្ត និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរដូចនេះរថយន្ដអគ្គិសនីនៅក្នុងប្រទេសថៃមានការកើនឡើងជាបន្តបន្ទាប់។

ដោយឡែកម៉ូឌែល MG ZS EV ស៊េរីឆ្នាំ ២០២២ គឺរថយន្ដអគ្គិសនីដែលមានការពេញនិយមជាងគេនៅក្នុងប្រទេសថៃ ជាមួយរូបរាងដ៏ទាន់សម័យស៊ីវីល័យ មានសម្ថភាពថាមពលថ្មខ្លាំង និងថែមទាំងមានតម្លៃធូរថ្លៃជាងនៅលើទីផ្សារប្រទេសផ្សេងៗ ។

ចំណុចពិសេសរបស់ម៉ូឌែល MG ZS EV នេះដោយវាបានមកជាមួយថាមពលថ្ម ៧២.៦ kWh water-cooled lithium-ion ដែលអាចផលិតកម្លាំងបាន ១៥៣សេះ និងកម្លាំងរមួល ២០៦ ផោនហ្វីត ជាមួយសមត្ថភាពជាន់ស្ទុះពី ០-១០០ គីឡូមែ៉ត្រក្នុងមួយម៉ោងចំណាយរយៈពេល ៨ វិនាទី។

ហើយកាន់តែអស្ចារ្យនោះគឺឡានអគ្គិសនីមួយនេះ សម្រាប់ការសាកថ្មមួយពេញម្ដងអាចបើកបរបានចម្ងាយរហូតដល់ទៅ ៤៣៩ គីឡូម៉ែត្រ ឯណ្ណោះ ដោយចំណាយពេលសាកថ្មពី ០ ដល់ ៨០ ភាគរយប្រើរយៈពេល ១ ម៉ោង ជាមួយស្ថានីយ៍សាកល្បឿនលឿន ។ គួរបញ្ជាក់ផងដែរថាម៉ូឌែល MG ZS EV មានតម្លៃនៅថៃ ១,០២៣,០០០ បាត បើគិតជាលុយដុល្លាប្រហែលនឹង ២៨,៥០០ ដុល្លារ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ