👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Mini Cooper S គឺជារថយន្តខា្នតតូចរបស់ចក្រភពអង់គ្លេសដែលផលិតឡើងដំបូងក្នុងឆ្នាំ ២០០១ នឹងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន BMW មកទល់ពេលនេះរថយន្ដម៉ូឌែល Mini Cooper S នៅតែរក្សាកេរ្តិ៍ឈ្មោះមកដល់ពេលបច្ចុប្បន្ន ជាមួយការកែប្រែរូបរាងពីមួយជំនាន់ទៅមួយជំនាន់កាន់តែស្រស់ស្អាត។
ថ្ងៃនេះ Advan Auto នឹងប្រាប់ចំណុចសំខាន់ៗពីកូនឡានមួយនេះ ថាតូចមែន តែខ្លឹម ឡានធំល្មមៗ ហក់អត់រួចជាមួយវាទេ ។
រថយន្ដម៉ូឌែល Mini Cooper S ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងតូចច្រលឹងមួយនេះបានបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.០ លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ២០៧ ញូតុនម៉ែត្រ។

ម៉ូឌែលមួយនេះរត់ដោយកង់ខាងមុខ វាធ្វើការបញ្ចូនចលនាតាមរយៈប្រអប់លេខដៃ ៦ វគ្គ ឬជាមួយប្រអប់លេខ ៧ វគ្គអូតូ នឹងមានសម្ថភាពអាចបង្កើតល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៦ វិនាទី មាឌតូចមែនប៉ុន្ដែមិនចាញ់ឡាន Sedan ឫ ឡានស្ព័រមួយចំនួនទេ។
ជាមួយគ្នានេះដែរបើនិយាយពីកម្រិតស៊ីសាំងវិញវាបើកបរក្នុងចង្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៨ លីត្រសម្រាប់ផ្លូវក្នុងក្រុង និងបើកបរនៅផ្លូវហាយវេរ ១០០ គីឡូម៉ែត្រស៊ីសាំង ៦ លីត្រ។

ទោះជាយ៉ាងណាក៏ដោយនៅផ្នែកខាងក្នុងរបស់ម៉ូឌែល Mini Cooper S នេះនៅតែរក្សារការរចនាបទបែបមូលៗរបៀបជាកូនឡាន ទន្ទឹមនឹងនេះវាបានបំពាក់មកជាមួយកុងទ័រឌីជីថលថ្មី និង អេក្រង់កម្សាន្ដ Touch Screen ទំហំ ៨ អ៊ីញ រាងមូលដូចនាឡិកា អាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay ឬ Android Auto បាន ។

គួរកត់សម្គាល់ដែរថា ផ្នែកខាងក្រៅនៃ Mini Cooper S នេះបានរចនាចង្កៀងមុខបំពាក់ដោយភ្លើង LED ជារង្វង់មើលទៅស្អាតប្លែក ហើយកាន់តែពិសេសប្លែកនោះគឺចង្កៀងខាងក្រោយមានរូបទង់ជាតិអង់គ្លេសថែមទៀតផង។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញរថយន្ដមួយនេះបានបំពាក់មុខងារដូចជាហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ មុខងារគ្រប់គ្រង់ការបើកបរមិនឲ្យឡានចេញពីគន្លងផ្លូវ និងមុខងារគ្រប់គ្រង់ល្បឿនស្វ័យប្រវត្តិ។
សរុបមកម៉ូឌែល Mini Cooper S ស៊េរីឆ្នាំ ២០២២ នេះតូចច្រលឹងមែន ប៉ុន្តែកម្លាំងវិញមិនធម្មតា ខណៈដែលវាមានតម្លៃ ២៧,៧០០ ដុល្លារ ចេញពីរោងចក្រ ។
អត្ថបទដោយ៖Nita@AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?