👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
មួយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះតម្រូវការអ្នកប្រើប្រាស់រថយន្ដខ្នាតតូចមានការកើនឡើងគួរឲ្យគត់សម្គាល់ ដោយសារតែរថយន្ដតូចៗ ងាយស្រួលក្នុងការបើកបរនៅក្នុងក្រុងជាមួយការកក់ស្ទះចរាចរណ៌សឹងតែគ្រប់ផ្លូវ ដូចនេះអតិថិជនភាគច្រើនជ្រើសរើសរថយន្ដខ្នាតតូចសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ជាការពិតណាស់ក្រុមហ៊ុន Mitsubishi បានបញ្ជេញម៉ូឌែល Mitsubishi Mirage ស៊េរីឆ្នាំ ២០២២ ដែលវាមិនត្រឺមតែមានរូបរាងតូចច្រឡឹងទេអ្វីដែលកាន់តែពិសេសនោះវាថែមទាំងស៊ីសាំងតិចទៀតផងដោយបានបំពាក់មកជាមួយម៉ាស៊ីន ៣ ស៊ីឡាំងចំណុះ ១.២ លីត្រ ដែលអាចផលិតកម្លាំងបាន ៧៨ សេះ និងកម្លាំងរមួល ១០០ ញូតុនម៉ែត្រ ធ្វើការបញ្ជូនចលនាតាមរយៈប្រអប់លេខ (CVT) ជាប្រអប់លេខមានតែលេខ Low & High ជាមួយការដំណើរដោយកង់ខាងមុខ FWD និងបំពាក់មកជាមួយយ៉ាន់កង់ទំហំ ១៥ អ៊ីញ។
ឡានរាងតូចច្រឡឹងមួយនេះមានសម្ថភាពអាចជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ១០ វិនាទី ជាមួយកម្រិតស៊ីសាំងវិញវាសន្សំសំចៃបំផុតសម្រាប់ការបើកបរផ្លូវក្នុងក្រុង ១០០គីឡូម៉ែត្រស៊ីសាំង ៦ លីត្រ និងបើកបរលើផ្លូវហាយវេរ ១០០គីឡូម៉ែត្រស៊ីសាំង ៥ លីត្រ ជារួមវាស៊ីសាំងតិចហើយរូបរាងអេមទៀត។

ចូលមកដល់ផ្នែកខាងក្នុងវិញម៉ូឌែល Mitsubishi Mirage ស៊េរីឆ្នាំ ២០២២ នេះបំពាក់អេក្រង់កម្សាន្ដ touch screen ដែលមានទំហំ ៧ អ៊ីញអាចភ្ជាប់ជាមួយប្រព័ន្ធ
Apple CarPlay និង Android Auto ដោយបន្ថែមជាមួយ Speaker ចំនួន ៤ គ្រាប់ហើយបន្ថែមពីនេះទៅទៀតនៅលើដៃចង្កូតក៏មានប៉ូតុងបញ្ជារមុខងារជាច្រើនទៀតផងដែរ។
បើក្រឡេកមកមើលការរចនាបទនៅផ្នែកខាងក្រៅវិញផ្នែកខាងមុខបានផ្លាស់ប្ដូរថ្មីទាំងស្រុងដោយប៉ាណាខាងមុខបានបន្ថែមជាមួយក្រូមសង់ខាងយ៉ាងស្រស់ស្អាតនឹងបំពាក់ចង្កៀងមុខក្រោយប្រភេទ LED អមជាមួយអំពូលកាត់អ័ព្ទមួយគូកាន់តែភ្លឺច្បាស់បន្ថែមទៀត។

ងាកមកប្រព័ន្ធសុវត្តិភាពវិញវាមានមុខងារមិនចាញ់ឡានធំប៉ុន្មានទេដោយបានបំពាក់មកជាមួយ ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ, ប្រព័ន្ធរក្សារការបើកបរឲ្យនៅក្នុងកន្លង, ប្រព័ន្ធហ្វាកូដឡើងចុះស្វ័យប្រវត្តិ។
ទាក់ទងពីតម្លៃវិញរថយន្ដម៉ូឌែល Mitsubishi Mirage ស៊េរីឆ្នាំ ២០២២ មួយនេះមានតម្លៃ ១៤,៦៤៥ ដុល្លារ (ជាតម្លៃចេញពីរោងចក្រមិនទាន់បូកពន្ធនាំចូល)។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា