👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Mitsubishi Pajero Mini បានចេញលក់ជាលើកដំបូងក្នុងឆ្នាំ ១៩៩៤ ដែលក្លាយជារថយន្ត SUV ដ៏ជោគជ័យបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ។ Pajero Mini នេះ ត្រូវបានគេស្គាល់ថាជាស្នាដៃបង្កើតឡើងដោយក្រុមហ៊ុន NMKV ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Nissan និង Mitsubishi។ រថយន្តនេះទទួលបានប្រជាប្រិយភាពខ្លាំងដោយសារតែវាមានទំហំខ្លួនតូច តួខ្លួនស្រាលជាងមុន ព្រមជាមួយនឹងសមត្ថភាពបើកលើផ្លូវ Off-Road គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែជាចៃដន្យម៉ូដែលជំនាន់ទី ២ ត្រូវបានផ្អាកការផលិតនៅឆ្នាំ ២០១៣។
ប៉ុន្ដែថ្មីៗនេះ តាមការចុះផ្សាយពីគេហទំព័រ Best Car បានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត របស់ប្រទេសជប៉ុនមួយនេះ បានត្រៀមខ្លួនរួចរាល់នាំយករថយន្ដ Mitsubishi Pajero Mini ឡើងវិញនៅឆ្នាំ ២០២៤ ខាងមុខនេះ ដោយរក្សារាងការ៉េដែលជាអត្តសញ្ញាណរបស់ខ្លួនដដែល ជាមួយការរចនាបែបបទថ្មីទំនើប ជាពិសេស ប្រព័ន្ធថាមពលដែលមានបីជម្រើស មានប្រភេទម៉ាស៊ីនសាំង ជាមួយ mild Hybrid, និង ប្រភេទ BEV (Battery Electric Vehicle) ឬ អគ្គិសនីសុទ្ធ ព្រមទាំងដំណើរការរត់ដោយប៉ុងពីរ ឬ (AWD) ។

ម៉ូឌែល Pajero Mini ថ្មីនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ៦៣ សេះ និងកម្លាំងរមួល ១៩៥ ញូតុនម៉ែត្រ មានថាមពលពីអាគុយ ២០ kWh ដែលអាចឲ្យវាបើកបរបានចម្ងាយ ១៨០ គម រាល់ពេលសាកពេញម្ដង។ បើយោងតាម Best Car បានបន្ថែមទៀតថា រថយន្តម៉ូឌែល Mitsubishi Pajero Mini នេះនឹងត្រូវចេញលក់នៅក្នុងប្រទេសជប៉ុន មុនគេនៅ ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។

អត្ថបទដោយ៖ Nita@AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី