ក្រោយបញ្ចេញ Xpander និង Xpander Cross , Mitsubishi បន្ដអង្រួនទីផ្សាររថយន្ដ SUV នៅអាស៊ីអាគ្នេយ៍ទៀត ដោយថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសបង្ហាញគម្រូរថយន្ដ SUV ម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Mitsubishi XFC ជាមួយរូបរាងសង្ហា បច្ចេកវិទ្យាទំនើប គ្រោងនឹងមកបង្ហាញមុខជាផ្លូវការ នៅចុងឆ្នាំ ២០២២ នេះ។
តាមការចុះផ្សាយពី Carscoops បានឲ្យដឹងថា Mitsubishi XFC ត្រូវបានប្រើប្រាស់ការរចនាម៉ូដថ្មី ដែលជា ម៉ូដចុងក្រោយ នៃ “Dynamic Shield” theme ជាមួយនឹងអំពូលភ្លើងចង្កៀងមុខ LED រាងជាអក្សរ T អមនឹងប៉ាណាបែប EVO X style ហើយនៅខាងក្រោយមានចង្កៀងរាងអក្សរ T ដូចគ្នានឹងខាងមុខដែរ និយាយរួមផ្នែកខាងក្រៅត្រូវបានរចនាបែបជាសាច់ដុំជាងម៉ូដែលមុនៗ។ ចំណែកផ្នែកខាងក្នុងវិញ្ XFC នេះត្រូវបានរចនា យ៉ាងប្រណិតមិនចាញ់ផ្នែកខាងក្រៅដែរ តែរំលេចពណ៌ស្រាល និងភ្លឺជាង មានបំពាក់អេក្រង់ Digital ភ្លោះ Touchscreen, ដៃចង្កូតផត (three spoke steering wheel) មានប៉ូតុង touch នៅពីលើ (sensitive touch button), ចង្កឹះលេខប្លែក, ប្រឡោះម៉ាស៊ីនត្រជាក់អាថ៌កំបាំង, កៅអីអង្គុយបែបស្ព័រ និងជាពិសេស មានដំបូលបើកខាងលើវែងផងដែរ។
សម្រាប់ប្រព័ន្ធមេកានិចវិញ Mitsubishi មិនទាន់បានឲ្យដឹងច្បាស់នៅឡើយទេ តែបានបង្ហើបពីលក្ខណៈពិសេសមួយថា វានឹងមានមុខងារ “Wet Driving Mode” ដែលបង្កើតមកជាពិសេសសម្រាប់ទីផ្សារអាស៊ានតែម្ដង ដោយសារប្រទេសក្នុង តំបន់នេះជួបបញ្ហារឿងភ្លៀងធ្លាក់ និងទឹកជំនន់ច្រើន។
ងាកមកតម្លៃវិញ Mitsubishi ក៏សុំលាក់ទុកសិនដែរ ដោយចាំដល់ថ្ងៃដាក់បង្ហាញ XFC នេះជាផ្លូវការ ក្នុងកម្មវិធីពិព័រណ៌ រថយន្ដវៀតណាម ឆ្នាំ ២០២២ (Vietnam Motor Show 2022) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្លោះថ្ងៃទី ២៦ ដល់ ៣០ ខែ តុលា ខាងមុខនេះ និងនាំយកមកលក់ក្នុងទីផ្សារអាស៊ាននៅ ដើមត្រីមាសទី ២ នៃឆ្នាំ ២០២៣ ផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី