ដោយសារតែមើលឃើញថាចំនួនប្រជាពលរដ្ឋធ្វើដំណើរតាមរយៈរថយន្ដក្រុងសាធារណៈ ទៅលេងស្រុកមានការកើនឡើង ជារៀងរាល់ឆ្នាំ ជាពិសេសកាលពីឆ្នាំមុន រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមចំនួនឡានក្រុងច្រើនជាងមុនទៅគ្រប់ទីតាំង ចេញដំណើរសម្រាប់ឆ្នាំថ្មីនេះ ដើម្បីសម្រូលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល និងបានទៅលេងស្រុកទាំងអស់គ្នា ដោយមិនត្រូវការចំណាយច្រើនលើថ្លៃសំបុត្រឡានឈ្នួល។
យោងតាមសេចក្ដីជូនដំណឹងពី រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា សម្រាប់ឆ្នាំថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្ដក្រុងចំនួន ៤៥៥ គ្រឿង ដែលច្រើនជាងឆ្នាំមុន (ចូលឆ្នាំខ្មែរ ២០២៣) ដែលមានតែ ៣៤៥ គ្រឿង។ ក្នុងរថយន្ដ ៤៥៥ គ្រឿង ៦០ គ្រឿងនឹងត្រូវទុកប្រើប្រាស់នៅ ភ្នំពេញ និង ៣៩៥ គ្រឿងទៅតាមបណ្ដាខេត្ត ហើយការផ្ដល់សេវាកម្មក៏កើនពី ៥ ថ្ងៃទៅ ៦ ថ្ងៃផងដែរ ដោយគិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៤ ជាមួយនឹងពេលវេលាចេញដំណើរគ្រប់ខ្សែទាំងពី ភ្នំពេញ ទៅបណ្ដាខេត្ត និងពីបណ្ដាខេត្ដ មកភ្នំពេញ ចាប់ផ្ដើមពីម៉ោង ៦: ៣០ នាទីព្រឹក ដល់ម៉ោង ១១: ៣០ នាទីថ្ងៃ ។
គូរបញ្ជាក់ថា ការផ្ដល់ជូនសេវាដឹកជញ្ជូននេះ គឺធ្វើឡើងដោយឥតគិតថ្លៃ និងមិនទាមទារត្រូវការកក់សំបុត្រ ឬឯកសារពាក់ពន្ធ័ (អត្ដសញ្ញាណបណ្ណ, កាតបុគ្គលិក,...) អ្វីឡើយ ហើយសម្រាប់ការជិះក៏មានភាពងាយស្រួល មិនមានដាក់អ្នកដំណើរលើស ចំនួនកំណត់នោះទេ ហើយឆ្នាំនេះ នៅក្នុងរថយន្ដនីមួយៗនឹងមានដាក់ទឹកបរិសុទ្ធជូនអ្នកដំណើរពិសារដោយឥតគិតថ្លៃផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនទាំងឡាយ ឲ្យរក្សាតម្លៃដឹកជញ្ចូនដដែល ពុំដំឡើងថ្លៃ ក្នុងឱកាសបុណ្យទានបែបនេះ ដើម្បីរួមចំណែកសម្រួលជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងម៉ោងចេញដំណើរ និងចំណតរថយន្ដ សូមពិនិត្យមើលលើសេចក្ដីជូនដំណឹងខាងក្រោម៖
និងស្វែងរកទីតាំងចំណត និងទិសដៅនីមួយៗតាមរយៈ QR Code នេះ៖
អត្ថបទ៖ Andra
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី