ក្រសួងសាធារណការចេញសេចក្ដីណែនាំ អនុញ្ញាតចុះបញ្ចីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ លើរថយន្ដចង្កូតស្ដាំ តែមានលក្ខខណ្ឌ

អ្នកទស្សនា
188
0/ AKlasseAuto Promotion
2022-07-MPWT.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

ស្របតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ៦ ខែ កក្កដា កន្លងទៅនេះ ស្ដីពីការអនុគ្រោះដល់ម្ចាស់រថយន្ដចង្កូតស្ដាំឲ្យចូលមកបំពេញកាតព្វកិច្ចពន្ធដោយមិនបាច់កែចង្កូតទៅឆ្វេង ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារណែនាំមួយសម្រេចឲ្យគ្រប់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រាជធានី-ខេត្ត ទាំងអស់ អនុញ្ញាត ទទួលចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះលើរថយន្ដចង្កូតស្ដាំដែលមានស្រាប់ ក្នុងប្រទេសកម្ពុជា ហើយបានបំពេញកាតព្វកិច្ចពន្ធ និងអាករបានរួចរាល់ស្របតាមបទដ្ឋានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយស្របតាមបែបបទទម្រង់ផ្លាកលេខចង្កូតស្ដាំ ក្នុងឧបសម្ពន្ធ័នៃនិតិវិធីដែលធ្លាប់បានអនុវត្តកន្លងមក។ 

​រូបភាព៖ សេចក្ដីជូនដំណឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន 

គួររំឭកថា កាលពីថ្ងៃទី ១១ ខែ កក្កដា ថ្មីៗនេះផងដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ក៏បានចេញសេចក្ដីជូនដំណឹង បន្ទាន់មួយ ស្ដីពីការអនុញ្ញាតឲ្យបង់ពន្ធ និងអាករ លើរថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេសកម្ពុជាដែលនៅសេសសល់ ដោយ រថយន្ដចង្កូតស្ដាំ ដែលបានកក់ប្រាក់ពន្ធ និងអាកររួច តែមិនទាន់បានប្ដូរចង្កូតអាចទៅ បង់បង្គ្រប់ និងទទួលបង្កាន់ដៃពន្ធ ដើម្បីចុះបញ្ជីធ្វើផ្លាកលេខ ជាមួយជម្រើសកែ ឬមិនកែចង្កូត ចំណែក រថយន្ដចង្កូតស្ដាំគ្មានពន្ធ ដែលមិនទាន់បានកក់ប្រាក់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធ និងអាករ ឬប្រកាសស្នើសុំចុះបញ្ចីជារថយន្ដចង្កូតស្ដាំមានស្រាប់ ក្នុងប្រទេស ហើយបង់ពន្ធ និងអាករតាមក្រោយ នៅសាខាគយ និងរដ្ឋករដែលនៅជិតបំផុត។

រូបភាព៖ ឧបសម្ព័ន្ធ ពីទម្រង់ផ្លាកលេខសម្រាប់ឡានចង្កូតស្ដាំ

ក្នុងនោះដែរ កាលបរិច្ឆេទស្នើសុំចុះបញ្ជីរថយន្ដចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស គឺចាប់ផ្ដើមពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ ដោយរថយន្ដដែលខកខាន មិនទាន់ថ្ងៃកំណត់ នឹងត្រូវក្លាយជាមុខសញ្ញារឹបអូសតាមផ្លូវច្បាប់។ រីឯការបង់ពន្ធ និងអាករ មានសុពលភាពរហូតដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២។  

រូបភាព៖ សេចក្ដីជូនដំណឹងពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ 

ទន្ទឹមនឹងនេះ ចំពោះម្ចាស់រថយន្ដចង្កូតឆ្វេងដែលគ្មានពន្ធ ក៏អាចមកបង់ពន្ធ និងអាករ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២ ដោយមិនទទួលការពិន័យផងដែរ។ 

គួរបញ្ជាក់ដែរថា គោលការណ៍អនុគ្រោះខាងលើមិនអនុវត្តចំពោះរថយន្ដដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០២១ ឡើងឡើយ ដូចនេះ និតិវិធីការបង់ពន្ធអាករ និងការផាកពិន័យផ្សេងៗនឹងត្រូវអនុវត្តជាធម្មតា តាមបទបញ្ញត្តិជាធរមាន។ 

  អត្ថបទ៖ Andra  AdvanAuto 

 …………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More