យោងតាមសេចក្ដីប្រកាសអន្ដរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ ស្ដីពីនិតិវិធីការដកពិន្ទុ និងបំពេញពិន្ទុបណ្ណបើកបរឡើងវិញ បានចែងចំនួន ១៣ ប្រការ ពីលក្ខខណ្ឌក្នុងការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញ ។
ក្នុងនោះប្រការទី ៤ បានបង្ហាញថាបណ្ណបើកបរត្រូវ កំណត់ពិន្ទុសរុប ១២ ពិន្ទុ ហើយនឹងត្រូវដកទៅតាមស្ថានបទល្មើសពិស្រាលទៅធ្ងន់ ដែលត្រូវបានកម្រិតចាប់ពី ១ ទៅ ៦ពិន្ទុម្ដង ដេលរាប់ចាប់ពី មិនពាក់ខ្សែក្រវ៉ាត់ ការផ្ទុកមនុស្ស និងទំនិញលើសចំណុះ ការបើកបរលើសល្បឿនកំណត់ រត់គេចពេលមានគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃជាដើម។
សម្រាប់និតិវិធីការបន្ថែមពិន្ទុបណ្ណបើកបរវិញ ក្នុងប្រការទី ៥ បានបង្ហាញថា ករណីពិន្ទុត្រូវបានបន្ថយ ហើយអ្នកបើកបរចង់បន្ថែមវិញ គឺត្រូវរៀនបំប៉នផ្នែកទ្រឹស្ដី រយៈពេល ២ថ្ងៃ ដែលត្រូវផ្ដល់ឲ្យ ៤ ពិន្ទុម្ដង តែមិនអាចថែមឲ្យបានលើស ១១ពិន្ទុឡើយ ដោយអ្នកបើកអាចរៀន និងប្រឡងបានច្រើនដង ដែលត្រូវប្រព្រឹត្តយ៉ាងតិច ៦ខែម្ដងៗ។ ករណីមួយទៀតបើក្នុងរយៈពេល ៣ឆ្នាំ អ្នកបើកបរមិនបានប្រព្រឹត្តបទល្មើសអ្វីសោះ បណ្ណបើកបរនឹងត្រូវបានបន្ថែមពិន្ទុ ១២ពេញឡើងវិញ។
ក្នុងប្រការទី ៦ ក៏បានបញ្ជាក់ពីលក្ខខណ្ឌដែលអស់ពិន្ទុ បណ្ណបើកបរ នឹងត្រូវដកហូត និង ទុកជាមោឃៈ តែបើចង់បានបណ្ណបើកបរថ្មី គឺត្រូវរៀនបំប៉ន និងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែ រាប់ចាប់ពីថ្ងៃ បណ្ណបើកបរត្រូវចាត់ទុកជាមោឃៈ លុះត្រាតែអ្នកបើកបរបានបង្ករបួសដល់អ្នកដទៃ ដល់គេមិនអាចធ្វើការបានលើសពី ៨ថ្ងៃ នោះអ្នកបើកបរត្រូវចាំដល់ ៥ឆ្នាំទើបអាចរៀន និងប្រឡងយកបណ្ណបានឡើងវិញ។
គួរបញ្ជាក់ផងដែរថា កម្មវិធីកាត់ពិន្ទុបណ្ណបើកបរ នេះគឺធ្វើឡើងក្នុងគោលបំណង ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងអំពើល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងពង្រឹងការគោរពច្បាប់ចរាចរណ៍ ក្នុងដងផ្លូវព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
ហើយកាលពីពេលថ្មីៗនេះផងដែរ គណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការដាក់ឲ្យដំណើរការសាកល្បងនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្ដរការណ៍ចំពោះអំពើល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក ថានឹង ចាប់ដាក់ឲ្យដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២២ តទៅ និង ដំណើរការអនុវត្តជាផ្លូវការ ពេញលេញចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣ ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី