👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ ទើបតែបានចេញសេចក្ដីជូនដំណឹងមួយច្បាប់ដល់សាធារណជន ទាំងអស់ថា ក្រសួងបានសម្រេចផ្អាកការចរាចណ៍លើដងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយបិទ គ្រប់ច្រកចេញចូល មិនឲ្យរថយន្ដគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវនេះទេ ចាប់ពីពេលនេះរហូតដល់ថ្ងៃសាងសង់រួច។

យោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា ដោយសារតែកំណើនគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កពីការចូលប្រើប្រាស់ ផ្លូវល្បឿនលឿននេះ បានកើនឡើងគូរឲ្យកត់សម្គាល់ថ្មីៗនេះ ស្របពេលដែលដំណើរការសាងសង់ផ្លូវនៅមិនទាន់រួចរាល់ ជាស្ថាពរនៅឡើយ ដោយផ្លូវមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍ទៀតនោះ ដូច្នេះ ដើម្បីបង្ការគ្រោះថ្នាក់នេះបន្ដទៀត និងជៀសវៀងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងឲ្យបានទាន់ពេលវេលា ក្រសួងក៏បានសម្រេចឲ្យ ក្រុមហ៊ុនសាងសង់ បិទគ្រប់ច្រកផ្លូវចេញចូល មិនឲ្យយានយន្ដគ្រប់ប្រភេទចូលប្រើប្រាស់ផ្លូវនេះ ក្រៅតែពីយានយន្ដបម្រើការសាងសង់ និងយានយន្ដដែលមានតម្រូវការចាំបាច់់ ហើយបានទទួលបានការអនុញ្ញាត ពីក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ។
គួរបញ្ចាក់ថា សេចក្ដីជូនដំណឹង នឹងត្រូវដាក់អនុវត្តចាប់ពីថ្ងៃប្រកាសនេះ តទៅ រហូតដល់ថ្ងៃបញ្ចប់ការសាងសង់ ឬ ពេលក្រសួងជូនដំណឹងពីបម្រែបម្រួលបន្ដទៀត។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី