ច្បាស់ការហើយ! ក្រសួងសាធារណការ ចេញប្រកាសអនុវត្តការដកពិន្ទុបណ្ណបើកបរដើមខែក្រោយនេះ

អ្នកទស្សនា
173
0/ AKlasseAuto Promotion
score reduction.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

ថ្មីៗនេះ គណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការដាក់ឲ្យដំណើរការសាកល្បងនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្ដរការណ៍ចំពោះអំពើល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក ថានឹង ចាប់អនុវត្តជាលើកដំបូង នៅដើមខែ កញ្ញានេះហើយ។

យោងតាម ខ្លឺមសារសេចក្ដីជូនដំណឹងបាន បង្ហាញថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យនេះ នឹងត្រូវ ដាក់ឲ្យដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២២ តទៅ និង ដំណើរការអនុវត្តជាផ្លូវការ​ ពេញលេញចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣ ។

ក្នុងនោះផងដែរ ដោយសារតែប្រតិបត្តិការណ៍កម្មវិធីនេះ នឹងត្រូវប្រើប្រាស់ និងកត់ត្រាទិន្នន័យ ជាមួយឧបករណ៍បច្ចេកទេស ដូច្នេះហើយ អ្នកបើកបរយានយន្ដគ្រប់រូបត្រូវភ្ជាប់តាមខ្លួននូវឯកសារសំខាន់ៗដូចជា បណ្ណបើកបរយានយន្ដច្បាប់ដើម, បណ្ណសម្គាល់យានយន្ដ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬ ឆៀក ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលត្រួតពិនិត្យ ហើយចំពោះការបង់ប្រាក់ពីន័យ អាចបង់ នៅទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ឬតាមបញ្ជរ True Money ឬ ស្វ័យប្រវត្តិកម្មរបស់ True Money (True Money App) ក៏បាន។

គួររំឭកថា ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ បានសហការរៀបចំកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ ពីអ្នកបើកល្មើសច្បាប់នេះឡើង គឺដើម្បីធានាដល់ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយបណ្ណបើកបរមួយត្រូវកំណត់ ១២ ពិន្ទុ ដែលនឹងកំណត់ដក តាមរយៈការចាប់យករូបភាព យានយន្ដដែលបើកបរល្មើសច្បាប់ និងស្កេនលើប័ណ្ណបើកបររបស់អ្នកបើករ ហើយកាត់ពិន្ទុទៅតាមស្ថាននៃបទល្មើស ចាប់ពី ១ ទៅ ៦ ពិន្ទុម្ដង ដែលមានដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព, បើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។

ក្នុងនោះដែរ ករណីដែលអស់ពិន្ទុ ប័ណ្ណបើកបរ នឹងត្រូវជាទុក​មោឃៈ ហើយអ្នកបើកបរត្រូវរៀន និងប្រឡងយកប័ណ្ណបើកប រឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែ ដើម្បីទទួលបានប័ណ្ណបើកបរថ្មី​ ផងដែរ។

អត្ថបទ៖ Andra  AdvanAuto

…………………………………………………

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More